កម្ពុជា ទទួលជំនួយបន្ថែមពីអាល្លឺម៉ង់ជាង ៣០ លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាអគ្គិសនីតាមជនបទ
កម្ពុជាទទួលជំនួយ ៣០ លានអឺរ៉ូ (ស្មើប្រមាណជាង ៣១ លានដុល្លារ) ពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីដោះស្រាយលើគម្រោងផ្គត់ផ្គង់អគ្គិសនីនៅតាមទីជនបទក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។