គ្រួសារនីមួយៗនៅអាមេរិក នឹងត្រូវចំណាយប្រាក់ថ្លៃប្រេងប្រមាណ ៥ ០០០ ដុល្លារក្នុងមួយឆ្នាំ ដែលតួលេខនេះបានកើនឡើងពី ២ ៨០០ ដុល្លារកាលពីឆ្នាំមុន។ នេះបើតាមសារព័ត៌មាន CNBC។
តាមការសិក្សារបស់ក្រុមហ៊ុន Yardeni Research បានបញ្ជាក់ថា ដោយសារកត្តាប្រេងឥន្ទនៈឡើងថ្លៃ ទើបបណ្តាលឱ្យថ្លៃចំណាយរបស់ក្រុមគ្រួសារនីមួយៗនៅអាមេរិកត្រូវកើនឡើងរហូត ៥ ០០០ ដុល្លារក្នុងមួយឆ្នាំ។
រូបភាព៖ Xinhuanet
បើបកទៅមើលថ្លៃចំណាយប្រេងឥន្ទនៈប្រចាំឆ្នាំរបស់ពលរដ្ឋនៅអាមេរិកកាលពីខែមីនាឆ្នាំ ២០២២ កន្លងទៅ ឃើញថាអស់ប្រមាណ ៣ ៨០០ ដុល្លារ តែពេលរំកិលចូលមកដល់ខែឧសភា តម្លៃប្រេងលក់រាយកាន់តែកើនឡើងដល់ ៤,៥៩ ដុល្លារ/Gallon (១ Gallon ស្មើ ៣,៧៨ លីត្រ) ដែលនាំឱ្យការចំណាយប្រចាំឆ្នាំកើនឡើងដល់ខ្ទង់ ៥ ០០០ ដុល្លារតែម្តង។
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថា តម្លៃលក់ប្រេងបានធ្លាក់ចុះពីខែមីនាដល់មេសា តែតម្លៃបានឡើងថ្លៃខ្លាំងឡើងវិញនៅខែឧសភានេះ៕