1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

បទយកការណ៍


បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

​ការធ្វើដំណើរ​តាម​ម៉ូតូ​កង់​បី​នៅ​កម្ពុជា​បច្ចុប្បន្ន​គឺ​ហាក់​មាន​ប្រជាប្រិយភាព​សម្រាប់​អ្នកដំណើរ​ដោយសារតែ​ភាព​ទំនើប​ ​និង​ឆាប់រហ័ស​នៃ​យានជំនិះ​ប្រភេទ​នេះ​។​ ​យ៉ាងនេះ​ក្តី​អ្នក​រត់​ម៉ូតូ​សណ្ដោង​រម៉ក​ដឹក​អ្នកដំណើរ​មួយ​ចំនួន​អះអាង​ថា​នឹង​មិន​បោះបង់​ចោល​រម៉ក​របស់​ខ្លួន​ហើយ​ងាក​ទៅ​ប្រើ​ម៉ូតូ​កង់​បី​ឡើយ​បើ​ទោះ​ជា​អ្នកដំណើរ​មួយ​ចំនួន​បាន​លែង​សូវ​ចាប់អារម្មណ៍​ក្តី​។

​កំពុង​អង្គុយ​ចាំ​អង្គុយ​ចាំ​អតិថិជន​នៅ​លើ​រម៉ក​នៅ​ម្ដុំ​បឹង​ទំពុន​ ​ខណ្ឌ​មានជ័យ​ ​លោក​ ​ប៊ុន​ ​រ៉​ង ​អ្នក​រត់​ម៉ូតូ​សណ្ដោង​រម៉ក​មួយ​រូប​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​លោក​ប្រកបរបរ​រត់​ម៉ូតូ​សណ្ដោង​រម៉ក​នេះ​ប្រមាណ​៥​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​កន្លងមក​ ​គឺ​មាន​ម៉ូតូ​កង់​បី​ដែល​ភាគច្រើន​នាំចូល​ពី​ប្រទេស​ឥណ្ឌា​បាន​ត្រូវ​បាន​អ្នក​ប្រកបរបរ​ដឹក​អ្នកដំណើរ​ភាគច្រើន​ទិញ​មក​ប្រើប្រាស់​។​ ​លោក​បន្ត​ថា​យ៉ាងនេះ​ក្តី​លោក​នឹង​មិន​ទិញ​មក​ដើម្បី​ដឹក​ភ្ញៀវ​ជំនួស​ម៉ូតូ​សណ្ដោង​រម៉ក​ដែល​ផលិត​នៅ​ក្នុងស្រុក​នេះ​ឡើយ​។​

​ប្រសិនបើ​យើង​ធ្វើដំណើរ​តាម​ដង​ផ្លូវ​ជាពិសេស​គឺ​ក្នុង​រាជធានី​ភ្នំពេញ​ ​គឺ​ប្រាកដ​ណាស់​ម៉ូតូ​កង់​បី​គឺ​មាន​វត្តមាន​ច្រើន​ ​ខណៈ​ដែល​យូរៗម្ដង​មាន​រម៉ក​សណ្ដោង​ម៉ូតូ​រត់​ដឹង​ភ្ញៀវ​ ​ឬ​ដឹក​ឥវ៉ាន់​រត់​លើ​ដង​ផ្លូវ​។​

​លោក​ ​វ៉ន​ ​សាវឿន​ ​អ្នក​រត់​ម៉ូតូ​សណ្ដោង​រម៉ក​មួយ​រូប​ទៀត​នៅ​ម្ដុំ​ផ្សារ​ឯករាជ្យ​១​ ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ ​ក៏បាន​អះអាង​ ​ថា​ត្បិត​តែ​កង់​បី​ប្រភេទ​ថ្មី​ដែល​កំពុង​ពេញ​និយម​នៅ​កម្ពុជា​មើលទៅ​ទំនើប​ ​ប៉ុន្តែ​សម្រាប់​លោក​គឺ​ពិបាក​ក្នុង​ការ​បត់ឆ្វេង​ ​ស្ដាំ​ ​និង​បក​ថយក្រោយ​ ​ម៉្យាងទៀត​លោក​ថា​កង់​បី​ប្រភេទ​ថ្មី​នេះ​ងាយស្រួល​នឹង​ក្រឡាប់​ប្រសិនបើ​អ្នក​បើកបរ​ធ្វេសប្រហែស​។​

​ម៉ូតូ​កង់​បី​ដែល​អ្នកខ្លះ​ហៅថា​អធិរាជ​ផ្លូវថ្នល់​ ​គឺ​មាន​កន្លែង​សម្រាប់​ភ្ញៀវ​អង្គុយ​នៅ​ផ្នែក​ខាងក្រោយ​ ​ខណៈ​ដែល​ផ្នែក​ខាងមុខ​ ​គឺជា​កន្លែង​អង្គុយ​សម្រាប់​អ្នក​បើកបរ​។​សម្រាប់​រម៉ក​សណ្ដោង​វិញ​គឺ​មាន​កន្លែង​សម្រាប់​ភ្ញៀវ​អង្គុយ​២​ជួរ​ទល់មុខគ្នា​ហើយ​សម្រាប់​អ្នក​បរ​គឺ​មាន​ម៉ូតូ​ផ្សេង​សម្រាប់​អូស​រម៉ក​នោះ​។​ ​ភាព​ខុសគ្នា​មួយទៀត​គឺ​រម៉ក​សណ្ដោង​មិន​អាច​បើក​ថយក្រោយ​បាន​ដូច​ម៉ូតូ​កង់​បី​នោះ​ទេ​។​

​ទាំង​លោក​ ​លោក​ ​វ៉ន​ ​សាវឿន​ ​និង​ ​លោក​ ​ប៊ុន​ ​រ៉​ង ​បាន​អះអាង​ដូចគ្នា​ថា​ ​នៅពេលដែល​រម៉ក​សណ្ដោង​ខូច​គឺ​ចំណាយ​ប្រាក់​ជួសជុល​តិច​ជាង​ម៉ូតូ​កង់​បី​ប្រភេទ​ថ្មី​ ​ហើយ​ការ​ផ្ទុក​ទំនិញ​ឬ​ ​ភ្ញៀវ​គឺ​រម៉ក​សណ្ដោង​ផ្ទុក​បាន​ច្រើនជាង​។​

​ប្រមាណ​៤​ទៅ​៥​ឆ្នាំមុន​ ​ប្រសិនបើ​យើង​ធ្វើដំណើរ​តាម​ដង​ផ្លូវ​២​៧​១​ ​ជាពិសេស​គឺ​នៅ​ម្ដុំ​ផ្លូវចូល​វត្ត​សន្សំ​កុសល​ ​យើង​នឹងបាន​ឃើញ​រម៉ក​សណ្ដោង​ជាច្រើន​គ្រឿង​ ​តម្រៀប​គ្នា​ ​និង​មាន​ជាង​ជាច្រើន​ផ្សារ​ដែក​ ​លាយឡំ​ជាមួយ​សំ​លេង​ដំដែក​ជា​បន្ទាប់​ដើម្បី​ផលិត​យានជំនិះ​មួយ​ប្រភេទ​នេះ​។​ ​សិប្បកម្ម​ទាំងនោះ​គឺជា​កន្លែង​ផលិត​រម៉ក​សណ្ដោង​យ៉ាងសកម្ម​ផ្គត់ផ្គង់​ដល់​អតិថិជន​។​ ​ប៉ុន្តែ​បច្ចុប្បន្ន​ប្រសិនបើ​យើង​ធ្វើដំណើរ​តាមផ្លូវ​ដដែល​ដូចមុន​គឺ​លែង​មាន​ហើយ​រម៉ក​សណ្ដោង​តម្រៀប​គ្នា​ទាំងនោះ​ ​ពោល​គឺ​មានតែ​មួយ​ ​ឬ​ ​ពីរ​គ្រឿង​ប៉ុណ្ណោះ​។​

​អ្នក​ផលិត​រម៉ក​សណ្ដោង​ដឹក​ភ្ញៀវ​មួយ​រូប​នៅ​សង្កាត់​បឹង​ទំពុន​១​ ​ខណ្ឌ​មានជ័យ​ ​គឺ​លោក​ ​ឈាន​ ​វណ្ណា​ ​អះអាង​ថា​មុខរបរ​ធ្វើ​រម៉ក​សណ្ដោង​នេះ​ ​ស្ទើរតែ​បាត់បង់​ទៅ​ហើយ​ប្រសិនបើ​លោក​មិន​រក​មុខរបរ​ផ្សេង​មក​បន្ថែម​។​ ​លោក​ឱ្យ​ដឹង​ថា​ ​កាលពី​៣​ទៅ​៤​ឆ្នាំមុន​ ​មាន​អតិថិជន​យ៉ាងហោចណាស់​២​០​នាក់​ដែល​មក​ឱ្យ​លោក​ផលិត​រម៉ក​សណ្ដោង​ដឹក​ភ្ញៀវ​នេះ​ក្នុង​១​ខែ​ ​ប៉ុន្តែ​នៅ​ពេលនេះ​ស្ទើរតែ​មិន​មាន​អ្នក​មករ​ក​ទិញ​ឬ​តម្រូវ​ឱ្យ​លោក​ផលិត​ផង​។​ ​លោក​បន្ត​ថា​ ​លោក​បាន​ផ្លាស់ប្តូរ​មុខរបរ​ពី​ផលិត​រម៉ក​នេះ​មក​ផលិត​ពុម្ភ​លូ​ ​ពុម្ព​សរ​ស​រវិ​ញ​ព្រោះថា​ ​គ្រឿង​ដែល​យកមក​ផលិត​គ្រឿង​ទាំងនេះ​ ​គឺ​ដូចគ្នា​ជាមួយ​គ្រឿង​ដែល​យកមក​ផលិត​រម៉ក​សណ្ដោង​ដូចគ្នា​ ​។​លោក​ ​ឈាន​ ​វណ្ណា​ ឱ្យ​ដឹង​ទៀត​ថា​ ​តម្លៃ​រម៉ក​សណ្ដោង​ ​បូករួម​ជាមួយ​ម៉ូតូ​អូស​ផង​នោះ​គឺ​តែ​ជាង​១​ពាន់​ដុល្លារ​សហរដ្ឋ​អា​ម៉េរិ​ក​ប៉ុណ្ណោះ​ ​ពោល​គឺ​ធូរ​ថ្លៃ​ជាង​ម៉ូតូ​កង់​បី​ ​ខណៈ​ដែល​ម៉ូតូ​កង់​បី​មាន​តម្លៃ​២​ទៅ​៤​ពាន់​ដុល្លារ​សហរដ្ឋ​អា​ម៉េរិ​ក​។​

​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​គឺជា​ស្ថាប័ន​មួយ​ដែល​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​តូចតាច​ ​ក្នុង​នោះ​របរ​រត់​ម៉ូតូឌុប​ ​រត់​រម៉ក​សណ្ដោង​ ​និង​រត់​ម៉ូតូ​កង់​បី​ផង​ដែរ​។​

​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ប្រាប់​ ​M​JQ​T​V​ថា​ ​លោក​ពិតជា​សោកស្ដាយ​ចំពោះ​ការ​ថយ​ចុះ​នៃ​ចំនួន​រម៉ក​សណ្ដោង​ដឹក​ភ្ញៀវ​ដែល​ផលិត​ក្នុងស្រុក​នេះ​ ​ព្រោះថា​ប្រសិនបើ​អាជីវកម្ម​ផលិត​រម៉ក​នេះ​បាត់បង់​គឺ​បាន​ធ្វើ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ដោយប្រយោល​បាត់បង់​ការងារ​ផង​ដែរ​ដូចជា​ម្ចាស់​ផលិតកម្ម​ ​ជាង​ត​ម្លើ​ង​ ​វិចិត្រករ​ដែល​ធ្លាប់​គូរ​ក្បាច់​លើ​រម៉ក​ ​និង​អ្នក​បើកបរ​ផង​ដែរ​។​ ​លោក​បាន​បង្ហាញ​ហេតុផល​ដែល​នាំ​ឱ្យ​ម៉ូតូ​កង់​បី​មាន​ភាព​ពេញ​និយម​ជាង​ ​គឺ​ដោយសារ​ភាព​ទំនើប​ខាង​បច្ចេកវិទ្យា​ ​និង​ម៉្យាងទៀត​គឺ​ប្រ​ភេ​ម៉ូតូ​កង់​បី​នេះ​ប្រើប្រាស់​ថាមពល​ពី​ហ្គា​ស​និង​អាគុយ​ដែល​កាត់បន្ថយ​ថ្លៃ​ចំណាយ​។​

​យ៉ាងនេះ​ក្តី​លោក​ ​វ​ន់ ​ពៅ​ ​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដូចជា​ក្រសួង​ទេសចរណ៍​ជាដើម​ ​លើក​ក​ម្ពស់​រម៉ក​ខ្មែរ​ឱ្យ​មានការ​​​ដឹកជញ្ជូន​បាន​ច្រើន​នៅ​តាម​តំបន់​ទេសចរ​ព្រោះថា​ភ្ញៀវ​បរទេស​គឺ​ចូលចិត្ត​អ្វី​ដែល​ជា​របស់​ខ្មែរ​។​

​បើ​តាម​លោក​ ​វ​ន់ ​ពៅ​ ​រហូត​មកដល់ពេលនេះ​ ​មាន​ម៉ូតូ​កង់​បី​ដែល​ភាគច្រើន​នាំចូល​ពី​ប្រទេស​ឥ​ណ្ឌ​និង​អ៊ីតាលី​ ​មាន​ប្រមាណ​៥​ម៉ឺន​គ្រឿង​ ​កំពុង​ធ្វើ​ចរាចរ​លើ​ដង​ផ្លូវ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ដែល​រម៉ក​សណ្ដោង​មាន​តិចតួច​បំផុត​នៅ​តាម​តំបន់​ទេសចរ​ដូចជា​ខេត្ត​សៀមរាប​។​
​ចំនួន​ប្រជាជន​នៅ​កម្ពុជា​បាន​កើន​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ឥតឈប់ឈរ​ ​តម្រូវ​ការធ្វើដំណើរ​កាន់តែ​មាន​ច្រើន​ ​ហើយ​ប្រភេទ​យានយន្ត​ដែល​ផ្គត់ផ្គង់​ដល់​អ្នកដំណើរ​ក៏មាន​សម្បូរ​បែបជា​ង​មុន​។​ ​តើ​រម៉ក​សណ្ដោង​ ​ឬ​អ្នកខ្លះ​ហៅថា​រម៉ក​សៀមរាប​ ​នៅតែ​ជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ឬ​យ៉ាងណា​? ​ខណៈ​ដែល​នៅពេលដែល​យើង​ទៅ​ប្រទេស​ថៃ​ជាពិសេស​តាម​ទីប្រជុំជន​ធំ​ៗ​ ​រម៉ក​ដឹក​ភ្ញៀវ​ផលិត​នៅ​ប្រទេស​ថៃ​ ​ឬ​ហៅថា​ ​តុ​ក​ ​តុ​ក​ ​នោះ​នៅតែ​មាន​វត្តមាន​ដដែល​៕​


Image

បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

Image

ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ

Image

រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី អះអាងថានឹងមិនផ្លាស់ប្តូរមន្ត្រីថ្នាក់ក្រោមភ្លាមៗឡើយ

Image

ក្នុងរយៈពេល១៥ថ្ងៃយានយន្តបើកបរលើផ្លូវល្បឿនលឿនមានករណីគ្រោះថ្នាក់ត្រឹម០,០០៤%

Image

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវ៩ចំណុចដើម្បីឈ្នគ្រោះមហន្តរាយ

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម