1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

បទយកការណ៍


ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ

​ខេត្ត​មណ្ឌលគិរី​ ​គឺ​ខេត្ត​នៅ​ភូមិភាគ​ឦ​សាន្ត​មួយ​ដែល​ភ្ញៀវ​ទេសចរ​ ​មិនថា​ភ្ញៀវ​ជាតិ​ ​ឬ​ភ្ញៀវ​អន្តរជាតិ​នោះ​ទេ​ ​ទទួលស្គាល់​ថា​ ​មាន​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិ​ ​មិនថា​រដូវប្រាំង​ឬ​រដូវវស្សា​។​ ​ភាព​ស្រស់​ស្អាត​បែប​ធម្មជាតិ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នេះ​ ​មិនមែន​មានតែ​ព្រៃ​ភ្នំ​ ​ក្រំ​ថ្ម​ ​និង​ជនជាតិ​ដើម​ដែល​រស់នៅ​ទីនោះ​នោះ​ទេ​ ​ពពួក​សត្វព្រៃ​ដែល​រស់នៅ​តំបន់​នោះ​ក៏​ជា​ភាព​ទាក់ទាញ​មួយ​យ៉ាងសំខាន់​ផង​ដែរ​សម្រាប់​ភ្ញៀវ​ទេសចរ​។

គួរ​ឱ្យ​សោកស្ដាយ​នា​ពេល​កន្លងមក​ ​ដោយ​ការ​ខ្វះ​ការយល់​ដឹង​ ​ប្រជាពលរដ្ឋ​ម្ចាស់​ភោជនីយដ្ឋាន​ ​និង​ភ្ញៀវ​មួយ​ចំនួន​ ​បាន​ ​ជ្រើសរើស​យក​សាច់​សត្វព្រៃ​មក​ធ្វើជា​ម្ហូបអាហារ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ជីវិត​សត្វព្រៃ​មិនថា​ ​សត្វ​រស់នៅ​ក្នុង​ទឹក​ ​សត្វ​រស់នៅ​លើ​ដី​ ​និង​សត្វ​រស់នៅ​លើ​ដើមឈើ​ក្តី​បាន​បាត់បង់​ជាបន្តបន្ទាប់​គួរ​ឱ្យ​ព្រួយបារម្ភ​។​
​យុទ្ធនាការ​អន្ទាក់​សូន្យ​៖​ ​បញ្ឈប់​ការ​ជួញ​ដូរ​សត្វព្រៃ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្សព្វផ្សាយ​អប់រំ​ ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ ​និង​បរិភោគ​សាច់​សត្វព្រៃ​។​ ​យុទ្ធនាការ​នេះ​ ​បាន​ចាប់ផ្ដើម​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​តុលា​ ​ក្នុង​ទឹកដី​ខេត្ត​មណ្ឌលគិរី​។​

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ចាប់ផ្តើម​យុទ្ធនាការ​នោះ​ ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​មានប្រសាសន៍ថា​យុទ្ធនាការ​នេះ​ ​គឺជា​ការ​ខិតខំ​រួមគ្នា​របស់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ទប់​ស្កាត់​ ​ការ​ជួញ​ដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​ ​ការ​ផ្ដល់​សុវត្ថិភាព​ដល់​សត្វព្រៃ​។​ ​លោក​បន្ត​ថា​ ​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ​ ​បាន​ធ្វើឡើង​ក្នុង​ខេត្ត​ចំនួន​៦​ផង​ដែរ​ ​ក្នុង​នោះ​មាន​ខេត្ត​ស្ទឹង​ត្រែង​ ​ខេត្ត​ក្រចេះ​ ​ខេត្ត​កំពង់ធំ​ ​ខេត្ត​ព្រះវិហារ​ ​ខេត្ត​រតនគិរី​ ​និង​ចុងក្រោយ​នៅ​ខេត្ត​ម​ណ្ដ​ល​គិរី​នេះ​ ​ដោយ​ប្រើ​ពេលវេលា​៦​ខែ​។​ ​លោក​បន្ថែម​ថា​ ​«​នៅ​ក្នុង​យុទ្ធនាការ​ដែល​យើង​ធ្វើ​ ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២​១​នេះ​ ​គឺ​ខ្ញុំ​សូម​បញ្ជាក់​សារ​ជាថ្មី​ ​គឺ​ផ្នែក​មួយ​នៃ​យុទ្ធនាការ​អន្ទាក់​សូន្យ​រួម​ ​ហើយ​ឥឡូវនេះ​យើង​បាន​ផ្តោ​យ​ទៅលើ​ចំណុច​មួយទៀត​ ​គឺ​ការបញ្ឈប់​ការ​ជួយ​ដូរ​សត្វព្រៃ​ ​ដែល​តម្រង់​ទិស​ទៅលើ​ផ្នែក​ភោជនីយដ្ឋាន​ ​ដែល​ជា​កន្លែង​មួយ​ដែល​យើង​យល់ថា​ ​ជា​កន្លែង​ចែកចាយ​នូវ​សាច់​សត្វព្រៃ​ ​ហើយក៏​ជា​កន្លែង​មួយ​ដែល​ធ្វើ​ឱ្យ​មានការ​ដាក់អន្ទាក់​ ​និង​មានការ​លក់ដូរ​»​។

​យុទ្ធនាការ​ដែល​ផ្ដោ​ត​សំខាន់​លើ​ជីវិត​សត្វព្រៃ​នេះ​ ​គឺ​មានការ​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ ​ដូចជា​ ​អាជ្ញាធរ​មូលដ្ឋាន​ ​សង្គម​ស៊ីវិល​ ​អ្នក​សារ​ព័ត៌មាន​ ​និង​ម្ចាស់​ភោជនីយដ្ឋាន​ដែល​ប្រកាស​ថា​ ​ខ្លួន​នឹង​មិន​លក់​ម្ហូប​ធ្វើ​ពីសា​ច់​សត្វព្រៃ​។​
​អភិបាល​រង​ខេត្ត​មណ្ឌលគិរី​ ​លោក​ ​ចាន់​ ​រតនា​ ​ដែល​ចូលរួម​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែរ​នោះ​ ​បាន​ចាត់​ទុក​សត្វព្រៃ​ជា​ឱសថ​ទិព្វ​ ​ព្រោះថា​ ​នៅពេលដែល​ប្រជាពលរដ្ឋ​បំ​ពេញការ​ងារ​ហត់នឿយ​ ​គឺ​ចង់​មាន​អ្វី​ដែល​មក​លុបបំបាត់​ភាព​ហត់នឿយ​ទាំងនោះ​ ​ហើយ​សម្រាប់​លោក​ ​ភាព​ហត់នឿយ​នឹង​បាត់​ទៅវិញ​ ​ប្រសិនបើ​លោក​បាន​គយគន់​ព្រៃ​ព្រឹក្សា​ ​និង​សត្វព្រៃ​ដែល​រស់នៅ​បែប​ធម្មជាតិ​គ្មាន​ការ​គំរាមកំហែង​។​ ​លោក​បន្ថែម​ថា​ ​«​ក្នុងនាម​រដ្ឋបាល​ខេត្ត​កន្លងមក​ ​បាន​ដាក់​ចេញ​វិធានការ​ជាច្រើន​ ​រួម​ទាំង​ការ​ផ្តល់​យុទ្ធនាការ​បង្ក្រាប​ ​ទី​១​ដើម្បី​ឱ្យ​ធម្មជាតិ​នៃ​សត្វព្រៃ​រស់នៅ​បាន​គង់វង្ស​គឺ​យើង​បាន​ដាក់​ចេញ​នូវ​គោលការណ៍​អនុវត្ត​ភ្លាម​ៗ​ដែល​មាន​ការចូលរួម​ពី​តំណាង​អយ្យការ​អប​សាលាដំបូង​ ​ពី​មន្ត្រី​ជំនាញ​ ​និង​នគរបាល​យុត្តិធម៌​ទាំងអស់​ ​គឺ​បាន​អនុវត្ត​វិធាន​ជាក់ស្ដែង​ ​និង​បាន​កសាង​សំណុំរឿង​ជាច្រើន​ ​ដាក់​ជូន​ទៅដល់​ស្ថាប័ន​តុលាការ​ដើម្បី​ធ្វើ​ការពិនិត្យ​ ​អនុវត្ត​ទៅតាម​ទោសបញ្ញត្តិ​ដែល​មាន​ចែង​ក្នុង​ច្បាប់​»​។​ក្រៅពី​នេះ​លោក​ថា​ ​ប្រសិនបើ​ ​ការពារ​សត្វព្រៃ​ ​ហើយ​មិន​ការពារ​ព្រៃ​ដែល​ជា​ជំរក​នោះ​ទេ​ ​គឺ​ហាក់ដូចជា​មិនបាន​ធ្វើអ្វី​សោះ​ ​ដូចនេះ​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​រក្សា​ដែន​អភិ​រក្ស​ស្រែ​ពក​ ​ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​កំពុង​ធ្វើការងារ​ក្នុង​គោលបំណង​រក្សា​ទាំង​សត្វ​ ​និង​ជម្រក​របស់​សត្វ​។​


​បើ​តាម​លោក​នេត្រ​ ​ភ​ត្រ្តា ​យុទ្ធនាការ​អន្ទាក់​សូន្យ​៖​ ​បញ្ឈប់​ការ​ជួញ​ដូរ​សត្វព្រៃ​នេះ​ ​គឺ​មាន​ម្ចាស់​ភោជនីយដ្ឋាន​ចំនួន​៣​២​ក្នុង​ខេត្ត​មណ្ឌលគិរី​ ​បាន​ចូលរួម​ផង​ដែរ​ ​ដោយ​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​ទាំងនោះ​នឹង​មិន​លក់​ម្ហូប​ដែល​ធ្វើ​ពីសា​ច់​សត្វព្រៃ​ ​ព្រមទាំង​ចូលរួម​ផ្សព្វផ្សាយ​ឱ្យ​បញ្ឈប់​ការ​សម្លាប់​សត្វព្រៃ​ផង​ដែរ​។​
​យាង​ យឿ​ង​ ​ម្ចាស់​ភោ​ជនី​ដ្ឋា​ន​ ​អឿន​ ​សកុណា​ ​ស្ថិត​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ​ខេត្ត​មណ្ឌលគិរី​ ​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផង​ដែរ​។​ ​លោក​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​លោក​សប្បាយចិត្ត​ដែល​ក្រសួង​និង​អាជ្ញាធរ​បញ្ឈប់​ការ​យក​សាច់​សត្វព្រៃ​មក​ធ្វើជា​ម្ហូប​។​ ​លោក​បន្ត​ថា​ ​ភោជនីយដ្ឋាន​របស់​លោក​បើក​លក់​ជាង​៦​ឆ្នាំ​មក​ហើយ​ ​ប៉ុន្តែ​លោក​មិនដែល​យក​សាច់​សត្វព្រៃ​មក​ធ្វើជា​ម្ហូប​សម្រាប់​ជូន​ភ្ញៀវ​នោះ​ទេ​ ​បើ​ទោះ​ជា​កន្លងមក​មាន​ភ្ញៀវ​សួររក​ជាបន្តបន្ទាប់​ក្តី​។​ ​លោក​បន្ត​ថា​ ​«​ខ្ញុំ​ប្រាប់​ថា​ (​ប្រាប់​អតិថិជន​) ​ថា​អត់មាន​ (​អត់​មានសាច់​សត្វព្រៃ​) ​គាត់​ក៏​ចេញទៅ​វិញ​ទៅ​»​។​
​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិ​រក្ស​ធម្មជាតិ​ (​W​W​F​) ​គឺជា​ដៃគូ​ដ៏​សំខាន់​មួយ​ក្នុង​ការរៀបចំ​យុទ្ធនា​កា​បញ្ឈប់​ការ​ជួញ​ដូរ​សត្វព្រៃ​នៅ​ខេត្ត​មណ្ឌលគិរី​។​ ​លោក​ ​សេង​ ​ទៀ​ក​ ​នាយក​អង្គការ​ ​W​W​F​ ​កម្ពុជា​ ​បាន​ប្រសាសន៍​ថា​ ​ឆ្លងតាម​ការស្រាវជ្រាវ​អ្នក​ដែល​ចូលចិត្ត​បរិភោគ​សាច់​សត្វព្រៃ​គឺ​មាន​ចាប់ពី​អាយុ​៣​៥​ដល់អាយុ​៦​០​ឆ្នាំ​ ​ជាពិសេស​អ្នក​ដែល​មាន​ចំណូល​ធូរធារ​។​ ​លោក​បន្ត​ថា​ ​ភោ​ជនី​ដ្ឋា​ន​គឺជា​ប្រភព​យ៉ាងសំខាន់​ដែល​នាំ​ឱ្យ​មានការ​ប្រមាញ់​ ​និង​ដាក់អន្ទាក់​យក​សត្វព្រៃ​ដើម្បី​យក​សាច់​ធ្វើជា​អាហារ​ដោយ​លោក​អះអាង​ថា​ ​ប្រសិនបើ​ភោជនីយដ្ឋាន​មិន​មាន​លក់​ម្ហូប​ធ្វើ​ពីសា​ច់​សត្វព្រៃ​ក៏​គ្មាន​អ្នក​មករ​ក​ម្ហូប​ប្រភេទ​នេះ​ដែរ​ ​ហើយ​បើ​មិន​មាន​តម្រូវ​ការ​ពី​ភោជនីយដ្ឋាន​នានា​ក៏​មិន​មាន​ដែរ​ការ​ដាក់អន្ទាក់​ ​ការ​បរបាញ់​ ​និង​សម្លាប់​សត្វព្រៃ​យក​សាច់​មក​ធ្វើជា​ម្ហូប​នោះ​ដែរ​។​ ​លោក​បន្ថែម​ថា​ ​«​យុទ្ធនាការ​បញ្ឈប់​ការ​ជួញ​ដូរ​សត្វព្រៃ​នេះ​ ​សង្ឃឹម​ថា​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភោជនីយដ្ឋាន​នៅ​ក្នុង​ខេត្ត​ ​ជាពិសេស​ម្ចាស់​ភោជនីយដ្ឋាន​ ​សុំ​ឱ្យ​ម្ចាស់​ភោជនីយដ្ឋាន​ជួយ​បន្ត​ផ្សព្វផ្សាយ​ដល់​អតិថិជន​ ​និង​អ្នក​ដែល​ចូល​ទៅ​ក្នុង​អាហារដ្ឋាន​របស់​ខ្លួន​កុំ​ឱ្យ​បន្ត​ (​ហូប​សាច់​សត្វព្រៃ​)​»​។​

​ក្រោយ​ពី​សន្និសីទ​សារ​ព័ត៌មាន​បាន​បញ្ចប់​ ​ភាគី​ពាក់ព័ន្ធ​បាន​ដង្ហែក្បួន​ដោយមាន​ឧបករណ៍​បំពងសំឡេង​ផ្សព្វផ្សាយ​ពី​គោលបំណង​នៃ​យុទ្ធនាការ​ ​ចែក​និង​បិទ​ខិត​ប័ណ្ណ​តាម​ភោ​ជនី​ដ្ឋា​ន​នានា​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​ ​ខេត្ត​មណ្ឌលគិរី​ផង​ដែរ​។​
​យុទ្ធនាការ​អន្ទាក់​សូន្យ​ ​ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវការ​កាលពី​កំលុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​កន្លងទៅ​ ​ក្នុង​គោលដៅ​លុបបំបាត់​រាល់​ការ​ដាក់អន្ទាក់​គ្រប់​ប្រភេទ​ ​តាមរយៈ​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​សាធារណៈ​ ​ជាពិសេស​អ្នក​និយម​បរិភោគ​ ​និង​ជួញ​ដូរ​សត្វព្រៃ​ ​ព្រមទាំង​ជួយ​កាត់បន្ថយ​សម្ពាធ​ធនធានធម្មជាតិ​។​
​ក្នុងរយៈពេល​១​៨​ខែ​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ដល់​ឆ្នាំ​២​០​២​២​ ​ពោល​គឺ​១​២​ខែ​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​និង​រយៈពេល​៦​ខែ​ ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ ​កម្លាំង​អាជ្ញាធរ​បាន​ប​ង្រ្កា​ប​ ​ការ​ជួញ​ដូរ​សត្វព្រៃ​រហូតដល់​ ​១​,​៣​៥​៣​គីឡូក្រាម​ ​នៅ​ខេត្ត​មណ្ឌលគិរី​។​
​បើ​តាម​អង្គការ​ ​W​W​F​ ​កម្ពុជា​គឺជា​ប្រទេស​ទី​១​នៃ​ប្រទេស​ក្នុង​តំបន់​អា​ស៊ាន​ ​ដែល​បាន​រៀបចំ​យុទ្ធនាការ​អន្ទាក់​សូន្យ​ ​ដើម្បី​លប់​បំបាត់​ការ​ដាក់អន្ទាក់​ ​ការ​បរបាញ់​ ​ការ​សម្លាប់​សត្វព្រៃ​ ​និង​ជួញ​ដូរ​សត្វព្រៃ​៕


Image

បទយកការណ៍៖ អ្នករត់ម៉ូតូសណ្ដោងរម៉កប្តេជ្ញាថាមិនដូរទៅប្រើកង់បីឥណ្ឌាទេ បើទោះជាទំនើបជាងក្តី

Image

ភាគីពាក់ព័ន្ធបើកយុទ្ធនាការអន្ទាក់សូន្យ៖ បញ្ឈប់ការជួញដូរសត្វព្រៃ

Image

រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី អះអាងថានឹងមិនផ្លាស់ប្តូរមន្ត្រីថ្នាក់ក្រោមភ្លាមៗឡើយ

Image

ក្នុងរយៈពេល១៥ថ្ងៃយានយន្តបើកបរលើផ្លូវល្បឿនលឿនមានករណីគ្រោះថ្នាក់ត្រឹម០,០០៤%

Image

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវ៩ចំណុចដើម្បីឈ្នគ្រោះមហន្តរាយ

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម