ប្រវត្តិដ៏ចំណាស់របស់គុនល្បុក្កតោ ដែលបានចុះបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០២២
ពលរដ្ឋខ្មែរមិនតិចនោះទេ ដែលបានស្គាល់ក្បាច់គុនល្បុក្កតោ។ ខណៈគុនល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់មួយរបស់ខ្មែរ ដែលត្រូវបានបង្កើតឡើងដោយជនជាតិខ្មែរនៅលើទឹកដីខ្មែរតាំងពីមុនការមកដល់នៃអរិយធម៌ឥណ្ឌា កាលពីជាង២ពាន់ឆ្នាំកន្លងមកហើយ។