អ្នកស្រី ឡៃស៊ីម តស៊ូពីក្មេងក្រីក្រគ្មានទីពឹងរហូតក្លាយជាតួឯកក្រៅឆាកមានឈ្មោះល្បីនៅកម្ពុជា
តួឯកក្រៅឆាក ឬតួឯកលាក់មុខ ដែលគេតែងតែនិយមហៅនៅពីក្រោយឆាកខ្សែភាពយន្ត ដែលសំដៅទៅលើអាជីពមួយជាអ្នកបញ្ចូលសម្លេង បើគិតពីសាច់រឿងទាំងមូល គេគិតថា មានមនុស្សច្រើននៅទីនោះ ដើម្បីបញ្ចេញ វោហារសព្ទផ្តោះផ្តងគ្នាឱ្យបានពីរោះ និងស៊ីចង្វាក់ទៅតាមសាច់រឿង តែតាមការពិតគឺមានត្រឹមមនុស្ស១នាក់ទៅ២នាក់តែប៉ុណ្ណោះ ដែលបានបំពេញតួអង្គនៃសាច់រឿងទាំងមូល។