ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់
ប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អេរដូហ្គេន (Recep Tayyip Erdogan) កាលពីថ្ងៃពុធ បានទទួលស្គាល់ពីបញ្ហាទាក់ទងនឹងការឆ្លើយតបដំបូងរបស់រដ្ឋាភិបាលចំពោះសោកនាដកម្មរញ្ជួយដីដ៏សាហាវ ដែលបានកើតឡើងនៅភាគខាងត្បូងនៃប្រទេស ចំពេលមានការផ្ទុះកំហឹង និងខកចិត្តជុំវិញភាពយឺតយ៉ាវរបស់ក្រុមសង្គ្រោះ។