ប្រភពរូបភាព៖ Times Now News & Football.london
យោងតាមការចេញផ្សាយពីទំព័រព័ត៌មានកីឡា The Athletic បានឱ្យដឹងថា កីឡាករវ័យ៣០ឆ្នាំរូបនេះ កំពុងហ្វឹកហាត់ដើម្បីអាចចូលរួមការប្រកួតវិញ ខណៈលោកទើបតែត្រូវបានសង្គ្រោះពីការរងរបួសកជើងកំលុងពេលយកឈ្នះក្រុមស៊ែប៊ីក្នុងលទ្ធផល២-០ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។
យ៉ាងណាមិញ ជំនួយការគ្រូបង្វឹក លោក Cleber Xavier បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា Neymar រួមជាមួយនឹងមិត្តរួមក្រុម គឺកីឡាករ Alex Sandro និងកីឡាករ Danilo ដែលរងរបួសដែរនោះ កំពុងតែទទួលការព្យាបាល និងរីកចម្រើនវិញបណ្តើរៗហើយ ខណៈការសម្រេចចិត្តមួយនឹងត្រូវធ្វើឡើងលើកាលបរិច្ឆេទនៃការត្រឡប់មកវិញរបស់ពួកគេ។
គួររំឭកថា Neymar ដែលជាខ្សែប្រយុទ្ធជើងខ្លាំងមកពីប្រេស៊ីល ធ្លាប់ត្រូវបានបណ្តេញចេញពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ម្តងរួចមកហើយ បន្ទាប់ពីរងរបួសខ្នងក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី ហើយលោកក៏មិនបានលេងនៅ Copa America ឆ្នាំ២០១៩ដែរ ដោយសារតែបញ្ហាកជើងដូចគ្នា៕