1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

ព័ត៌មានអន្តរជាតិ


ស្តេចមាន់ជើងធំរបស់វៀតណាម នឹងក្លាយជាអាហារឆ្ងាញ់មួយសម្រាប់ថ្ងៃបុណ្យចូលឆ្នាំ

នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងក្បែរក្រុងហាណូយ លោក Le Van Hien ដែលជាម្ចាស់កសិដ្ឋាន បានជ្រើសរើសសត្វស្លាបដ៏ល្អបំផុតក្នុងចំណោមហ្វូងសត្វរបស់លោកគឺ «ស្តេចមាន់ជើងធំ (មាន់ដុងតាវ) ឬ Dragon Chicken» ដែលជាពូជមាន់មានជើងធំៗ និងជាពូជកម្រ ដើម្បីលក់សម្រាប់ថ្ងៃបុណ្យចូលឆ្នាំ ដោយមាន់នេះមានតម្លៃរហូតដល់២ ០០០ដុល្លារអាមេរិកក្នុងមួយក្បាល។

​បើ​តាម​លោក​ ​L​e​ ​Van​ ​Hie​n ​ជើង​របស់​មាន់​ដុ​ង​តា​វ​ដែល​មាន​ទម្ងន់​៤​គីឡូក្រាម​ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​១​៥​០​ដុល្លារ​អាមេរិក​ ​ក៏ប៉ុន្តែ​ចំពោះ​មាន់​ពូជ​ធំ​ជាង​នេះ​ ​គឺ​មាន​តម្លៃ​លើស​នោះ​រហូតដល់​ទៅ​១​០​ដង​ឯណោះ​។​ ​ចំណែក​លក្ខណៈ​ដែល​ធ្វើ​ឱ្យ​វា​មាន​រសជាតិ​ឆ្ងាញ់​ពិសា​រវិ​ញ​ ​គឺ​ដោយសារតែ​មាន់​ទាំងនោះ​ទទួល​របប​អាហារ​ ​ដូចជា​ពោត​ ​និង​អង្ករ​ ​ហើយ​វា​មាន​សេរីភាព​ដើរហើរ​តាមចិត្ត​។​

​ម្ចាស់​កសិដ្ឋាន​ដែល​បាន​ចិញ្ចឹម​មាន់​ដុ​ង​តា​វ​ជាង​១​៥​ឆ្នាំ​រូប​នេះ​ ​បាន​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ ​«​បើសិនជា​មាន់​កាន់តែ​ដើរ​ច្រើន​ ​សាច់ដុំ​របស់​វា​គឺ​កាន់តែ​ធំ​»​។​

​សាច់​មាន់​ដុ​ង​តា​វ​នេះ​ដែរ​ ​អាច​មាន​ទម្ងន់​ឡើង​ដល់​១​០​គីឡូក្រាម​ក្នុង​មួយ​ក្បាល​ ​ដោយ​វា​មាន​ជាតិ​ខ្លាញ់​ទាប​ ​ហើយ​បើ​និយាយ​ពី​ការ​ច​ម្អិ​ន​វិញ​ ​ជួនកាល​គេ​យក​មាន់​ប្រភេទ​នេះ​ទៅ​ស្ងោរ​ ​ចៀន​ ​ចំហុយ​ជាមួយ​ស្លឹកគ្រៃ​។​

​អតិថិជន​ម្នាក់​ឈ្មោះ​ ​L​e​ ​Van​ ​L​u​an​ ​ដែល​ជ្រើស​សាច់​មាន់​ដុ​ង​តា​វ​ជាអំណោយ​ចុង​ឆ្នាំ​សម្រាប់​ដៃគូ​អាជីវកម្ម​ ​និង​សាច់ញាតិ​របស់​លោក​ ​បាន​និយាយ​ថា​ ​«​ផ្នែក​ដ៏​ពិសេស​បំផុត​នៃ​មាន់​ដុ​ង​តា​វ​ ​គឺ​ស្បែកជើង​។​ ​ជើង​កាន់តែ​ធំ​ ​រសជាតិ​របស់​វា​ ​គឺ​កាន់តែ​ឆ្ងាញ់​»​។​

​យោង​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ CN​A​ ​មាន់​ដុ​ង​តា​វ​ (​Don​g​ ​T​a​o) ​ដែល​ជា​ឈ្មោះ​ត្រូវ​បាន​ដាក់​តាម​ឃុំ​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​ ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​អាហារ​ដ៏​ឆ្ងាញ់​ពិសា​រ​បំផុត​ ​និង​ពេញ​និយម​មួយ​ក្នុងចំណោម​អ្នកមានទ្រព្យ​ស្តុកស្តម្ភ​ ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាម​ (​T​e​t​) ​ខណៈ​នៅ​សម័យ​មុន​ ​ពូជ​មាន់​ក​ម្រ​មួយ​នេះ​ ​ត្រូវ​បាន​ចិញ្ចឹម​ទុក​សម្រាប់​តែ​រាជវង្ស​ ​និង​ពិធី​សែនព្រេន​ធំ​ៗ​ប៉ុណ្ណោះ​៕​


Image

ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់

Image

កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា

Image

ប្រធានាធិបតីស្រីលង្កាអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនឹងប្រសើរឡើងវិញនៅចុងឆ្នាំនេះ

Image

កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព

Image

តួកគីដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៣ខែ ខណៈចំនួនអ្នកស្លាប់សរុបកើនជិត៨ ០០០នាក់

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម