ប្រភពរូបភាព៖ BBC
បើតាមការចេញផ្សាយពីសារព័ត៌មាន BBC លោកនាយករដ្ឋមន្ត្រី កំពុងស្ថិតនៅក្នុងតំបន់ Lancashire នៅពេលដែលវីដេអូត្រូវបានថតកំលុងពេលធ្វើដំណើរឆ្លងកាត់ភាគខាងជើងនៃប្រទេសអង់គ្លេស ហើយជុំវិញករណីនេះ ប៉ូលិសតំបន់ Lancashire បានរាយការណ៍ថា លោក Sunak បានទទួលទោសទាំងស្រុង និងបានសុំទោសចំពោះអ្វីដែលខ្លួនបានធ្វើ ដោយយល់ព្រមបង់ប្រាក់ពិន័យ។
នៅក្នុងច្បាប់របស់អង់គ្លេស អ្នកដំណើរដែលមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ពេលកំពុងធ្វើដំណើរ ឬបើកបរ គឺអាចត្រូវផាកពិន័យជាប្រាក់ ១០០ផោន (១២៣ដុល្លារអាមេរិក) ខណៈប្រាក់ដែលពិន័យ អាចកើនឡើងដល់ ៥០០ផោន ប្រសិនបើករណីនោះឡើងដល់តុលាការ។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយដែលលោក Sunak ទទួលបានការជូនដំណឹងពីការពិន័យនៅក្នុងជួររដ្ឋាភិបាល។ កាលពីខែមេសាកន្លងទៅ លោកត្រូវបានពិន័យរួមជាមួយលោក Boris Johnson និងភរិយា ទាក់ទងនឹងការបំពានច្បាប់កូវីដCovid-១៩ ដោយសារចូលរួមពិធីខួបកំណើតអតីតនាយករដ្ឋមន្រ្តីនៅវិមាន Downing Street កាលពីខែមិថុនា ឆ្នាំ២០២០៕