1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

ព័ត៌មានអន្តរជាតិ


WHO ជំរុញឱ្យចាត់វិធានការជាបន្ទាន់ បន្ទាប់ពីករណីស្លាប់កុមារដោយសារថ្នាំស៊ីរ៉ូកាលពីឆ្នាំមុន

អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យ «ចាត់វិធានការជាបន្ទាន់ និងរួមសហការគ្នា» ដើម្បីការពារកុមារពីថ្នាំដែលមានមេរោគ បន្ទាប់ពីមានការរីករាលដាលនៃការស្លាប់របស់កុមារទាក់ទងនឹងថ្នាំស៊ីរ៉ូក្អកកាលពីឆ្នាំមុន។

​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃចន្ទ​ ​អង្គការសុខភាព​ពិភពលោក​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ឆ្នាំ​២​០​២​២​ ​កុមារ​ជាង​ ​៣​០​០​នាក់​នៅ​ក្នុង​ប្រទេស​ហ្គាំ​ប៊ី​ ​ឥណ្ឌូ​នេ​ស៊ី​ ​និង​អ៊ូ​ស​បេ​គី​ស្ថាន​ដែល​ភាគច្រើន​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ ​បាន​ស្លាប់​ដោយសារ​របួស​តម្រង​នោម​ស្រួច​ស្រាវ​ ​ដោយ​ករណី​ទាំងនេះ​ផ្សារភ្ជាប់​ជាមួយនឹង​ថ្នាំ​ស៊ី​រ៉ូ​ក្អក​ដែល​មាន​ក​ម្រិ​ត​នៃ​សារធាតុ​ពុល​ ​d​i​ethylene​ ​g​l​y​co​l​ ​និង​ ​ethylene​ ​g​l​y​co​l​ ​ខ្ពស់​។​

អង្គការ​ដដែល​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ ​«​សារធាតុ​កខ្វក់​ទាំងនេះ​ ​គឺជា​សារធាតុ​គីមី​ពុល​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​សារធាតុ​រំលាយ​ ​និង​ភ្នាក់ងារ​បង្កក​ដែល​អាច​បណ្តាល​ឱ្យ​ស្លាប់​សូម្បីតែ​ក្នុង​បរិមាណ​តិចតួច​ក៏ដោយ​ ​ហើយ​មិនគួរ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ឱសថ​ឡើយ​»​។​

​យោង​តាម​របាយការណ៍​ ​ក្នុងរយៈពេល​៤​ខែ​ចុងក្រោយ​នេះ​ ​ប្រទេស​ចំនួន​៧​ ​បាន​រក​ឃើញ​ថ្នាំ​ស៊ី​រ៉ូ​ដែល​មាន​មេរោគ​ ​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​នៅ​ទូទាំង​រដ្ឋ​ជា​សមាជិក​ចំនួន​១​៩​៤​របស់​ខ្លួន​ដើម្បី​ការពារ​ការ​ស្លាប់​បន្ថែម​ទៀត​។​

​ជាមួយគ្នា​នោះ​ ​អង្គការសុខភាព​ពិភពលោក​ ​ក៏បាន​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ​សំខាន់​ៗ​ទាំងអស់​ដែល​ចូលរួម​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​។​ ​កាលពី​ខែ​តុលា​ ​និង​ដើមខែ​នេះ​ ​អង្គការ​បាន​ផ្ញើ​សេចក្តីជូនដំណឹង​អំពី​ផលិតផល​ជាក់លាក់​រួច​ទៅ​ហើយ​ ​ដោយ​ស្នើសុំ​ឱ្យ​ក​ម្ចាត់​ថ្នាំ​ស៊ី​រ៉ូ​ក្អក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​ ​Maiden​ ​របស់​ប្រទេស​ឥណ្ឌា​ ​និង​ក្រុមហ៊ុន​ ​Mar​ion​ B​i​o​t​e​c​h​។​

​អង្គការ​មួយ​នេះ​ ​ក៏បាន​ចេញ​ការព្រមាន​កាលពីឆ្នាំមុន​ផង​ដែរ​ចំពោះ​ថ្នាំ​ក្អក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​ឥណ្ឌូ​នេ​ស៊ី​ចំនួន​៤​គឺ​ក្រុមហ៊ុន​ ​P​T​ ​Y​a​rind​o ​Farm​at​am​a​, ​P​T​ ​Universal​ ​Pharmaceutical​, ​P​T​ Kon​i​me​x ​និង​ ​P​T​ ​A​F​I​ ​P​harm​a​ ​ដែល​ត្រូវ​បាន​លក់​ក្នុងស្រុក​។​

​ទោះជាយ៉ាងណា​ ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ ​បាន​បដិសេធ​ថា​ ​ផលិតផល​របស់​ពួកគេ​មិន​មាន​សារ​ពុល​នោះ​ទេ​ ​ហើយក៏​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ដែរ​ ​ខណៈ​ពេល​ការស៊ើបអង្កេត​កំពុង​បន្ត​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ ​T​h​e​ ​Straits​ ​Time​s​៕​


Image

នូវែលហ្សេឡង់ ត្រូវបានព្រមានឱ្យត្រៀមខ្លួនសម្រាប់អាកាសធាតុអាក្រក់បន្ថែមទៀត

Image

ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់

Image

កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា

Image

ប្រធានាធិបតីស្រីលង្កាអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនឹងប្រសើរឡើងវិញនៅចុងឆ្នាំនេះ

Image

កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម