1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

ព័ត៌មានអន្តរជាតិ


មកដឹងចំនួនទាហានរុស្ស៊ីនិងអ៊ុយក្រែនដែលរងគ្រោះក្នុងសង្គ្រាម

ការប៉ាន់ស្មានដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយមេទ័ពរបស់ប្រទេសន័រវេស បានឱ្យដឹងថា រហូតមកដល់ពេលនេះ ទាហានរុស្ស៊ីយ៉ាងហោចណាស់១៨០ ០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ខណៈតួលេខសម្រាប់ទាហានអ៊ុយក្រែនមានចំនួន១០០ ០០០នាក់ និងជនស៊ីវិលចំនួន៣០ ០០០នាក់។

ប្រភពរូបភាព៖ The Straits Times

​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ ​T​V​2 ​ប្រមុខ​ការពារ​ជាតិ​នៃ​ប្រទេស​ន័​រ​វេ​ស​ ​លោក​ ​E​i​r​i​k Kr​i​s​t​offer​s​e​n ​បាន​និយាយ​ថា​ ​«​ការ​ខាតបង់​របស់​រុស្ស៊ី​កំពុង​ចាប់ផ្តើម​ខិត​ជិតដល់​ចំនួន​ទាហាន​ស្លាប់​ ​ឬ​របួស​ប្រហែល​១​៨​០​ ​០​០​០​នាក់​ហើយ​»​ ​ខណៈ​ ​«​អ៊ុយ​ក្រែ​ន​មាន​ទាហាន​ប្រហែលជា​ជាង​១​០​០​ ​០​០​០​នាក់​បាន​ស្លាប់​ ​ឬ​រង​របួស​។​ ​លើស​ពី​នេះ​ ​អ៊ុយ​ក្រែ​ន​មាន​ជនស៊ីវិល​ប្រហែល​៣​០​ ​០​០​០​នាក់​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ស​ង្រ្គា​ម​ដ៏​អាក្រក់​នេះ​»​។​

​កាលពី​ខែវិច្ឆិកា​ ​ប្រធាន​អគ្គសេនាធិការ​ចម្រុះ​នៃ​កងទ័ព​អាមេរិក​ ​លោក​ ​Mark​ ​Mill​e​y​ ​បាន​បញ្ជាក់​ពី​ចំនួន​ទាហាន​ដែល​ខាតបង់​របស់​ប្រទេស​ទាំងពីរ​រួចមក​ហើយ​ ​ដោយ​លើកឡើង​ថា​ ​កងទ័ព​រុស្ស៊ី​បាន​ទទួលរង​នូវ​ការ​បាត់បង់ជីវិត​ច្រើនជាង​១​០​០​ ​០​០​០​នាក់​ ​ហើយ​ចំនួន​ស្រដៀងគ្នា​នេះ​ ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ខាង​ប្រទេស​អ៊ុយ​ក្រែ​ន​ដែរ​។​

​យ៉ាងណាមិញ​ ​តួលេខ​ទាំងនេះ​ ​មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បានទេ​។​ ​ចំណែក​ក្រុង​មូស្គូ ​និង​រដ្ឋធានី​គៀ​វ​ ​មិនបាន​ផ្តល់​ទិន្នន័យ​ដែល​អាច​ទុកចិត្ត​បាន​ជុំវិញ​ការ​ខាតបង់​អស់​រយៈពេល​ជាច្រើន​ខែ​មកនេះ​ទេ​។​

​បើ​តាម​លោក​ ​E​i​r​i​k Kr​i​s​t​offer​s​e​n ​ទោះបីជា​មានការ​ខាតបង់​យ៉ាង​ធ្ងន់ធ្ងរ​ក៏ដោយ​ រុស្ស៊ី​នៅតែ​អាចប​ន្ត​ស​ង្រ្គា​ម​បាន​យូរ​ ​ហើយ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​នោះ​គឺថា​ ​តើ​អ៊ុយ​ក្រែ​ន​នឹង​អាច​បណ្តេញ​កងទ័ពអាកាស​រុស្ស៊ី​ចេញពី​ស​ង្រ្គា​ម​ដែរ​ឬទេ​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ​ការវាយប្រហារ​ភាគច្រើន​របស់​រុស្ស៊ី ​ត្រូវ​បាន​អនុវត្ត​ដោយ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ ​ដែល​ជំរុញ​ឱ្យ​អ៊ុយ​ក្រែ​ន​ខ្នះខ្នែង​ស្វែងរក​ជំនួយ​សព្វាវុធ​ពី​បណ្តា​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ ​ជាពិសេស​សហរដ្ឋអាមេរិក​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ ​T​h​e​ ​Straits​ ​T​i​i​me​s​៕​


Image

ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់

Image

កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា

Image

ប្រធានាធិបតីស្រីលង្កាអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសនឹងប្រសើរឡើងវិញនៅចុងឆ្នាំនេះ

Image

កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព

Image

តួកគីដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល៣ខែ ខណៈចំនួនអ្នកស្លាប់សរុបកើនជិត៨ ០០០នាក់

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម