សត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក។ នេះបើតាមការឱ្យដឹងរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
ប្រភពដដែល បញ្ជាក់យ៉ាងដូច្នេះ៖ «គេនៅមិនទាន់មានទិន្នន័យច្បាស់លាស់ថា នៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មាននៅឡើយនោះទេ។ ប៉ុន្តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាមតំបន់ការពារធម្មជាតិនានាបានឱ្យដឹងថា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិផ្សេងៗ។»
ទោះជាយ៉ាងនេះក្តី ក្រសួងបរិស្ថាន សង្កត់ធ្ងន់ថា វត្តមាននៃកូនសត្វខ្ទីងជាច្រើនក្នុងតំបន់ការពារ ធម្មជាតិ គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក៕
រូបភាព៖ ក្រសួងបរិស្ថាន