1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

ព័ត៌មានជាតិ


ទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតបានស្រកទៅវិញហើយ បន្ទាប់ពីឡើងយ៉ាងគំហុក

​មន្ត្រី​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឱ្យ​ដឹង​ថា​ ​ទឹកជំនន់​ ​តាម​បណ្ដោយ​ស្ទឹង​ព្រែកត្នោត​ ​បាន​ធូរស្រាល​ទៅវិញ​ហើយ​ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ត្រឡប់ទៅ​ផ្ទះ​វិញ​បន្ទាប់ពី​ជម្លៀស​មករ​ក​ទី​ទួល​សុវត្ថិភាព​។

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុន្នី ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​ទឹកជំនន់​តាម​ដងស្ទឹង​ព្រែកត្នោត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដង្កោ​ ​និង​ឆ្លង​ចូល​ដល់​ទឹកដី​ខេត្ត​កណ្ដាល​ផង​នោះ​ ​គឺ​បាន​ស្រក​ជាង​១​ម៉ែត្រ​ហើយ​ ​ខណៈ​ដែល​ទឹកជំនន់​នេះ​ ​បាន​ធ្វើ​ឱ្យ​ផ្ទះ​ប្រមាណ​៥​ខ្នង​បាន​បាក់​ចូលក្នុង​ព្រែក​ ​ក្នុង​ទឹកដី​ខេត្ត​កណ្ដាល​។​ ​លោក​បន្ត​ថា​ ​ក្រុម​ការងារ​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​បាន​ជម្លៀស​មក​ដាក់​នៅ​ទី​ទួល​សុវត្ថិភាព​ ​និង​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ត្រឡប់ទៅ​កាន់​ផ្ទះ​វិញ​មួយ​ចំនួន​ហើយ​។​
​នៅ​ព្រឹក​ថ្ងៃ​ទី​១​៧​ ​ខែ​មករា​នេះ​ដែរ​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​បាន​នាំ​យក​អំណោយ​របស់​សម្តេច​ តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ​២​ ​២​២​៥​ ​គ្រួសារ​ ​ដែល​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំនន់​ទឹក​ស្ទឹង​ព្រែកត្នោត​។​
​បើ​តាម​អាជ្ញាធរ​ខណ្ឌ​ដង្កោ​បាន​ឱ្យ​ដឹង​ថា​ ​ទឹកជំនន់​បាន​ហូរ​តាម​ស្ទឹង​ព្រែកត្នោត​ពី​ខេត្ត​កំពង់ស្ពឺ​មក​ ​បង្ក​ឱ្យ​ជន់​លិច​សាលាសង្កាត់​ចំនួន​២​ ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំនួន​២​ ​សាលារៀន​ចំនួន​៣​ ​វត្តអារាម​ចំនួន​២​ ​និង​មណ្ឌលសុខភាព​ចំនួន​១​ ​ព្រមទាំង​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ​២​ ​០​៩​០​ខ្នង​ផ្ទះ​ ​ស្មើនឹង​ ​២​ ​២​២​៥​គ្រួសារ​ ​មាន​ប្រជាពលរដ្ឋ​ចំនួន​ ​៩​ ​៥​៤​៥​នាក់​ ​ក្នុង​សង្កាត់​ចំនួន​ ​១​០​ស្មើនឹង​ ​៣​១​ភូមិ​។​
​បើ​តាម​ ​លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុន្នី ​ក្រោយ​ពី​ទឹកជំនន់​នេះ​បាន​បង្ក​ផល​ប៉ះពាល់​ក្នុង​ខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ ​ពេលនេះ​ទឹកជំនន់​នេះ​ ​បាន​ធ្លាក់​ដល់​ទឹកដី​ខេត្ត​កណ្ដាល​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​បន្ត​ដោយ​ប្រជាពលរដ្ឋ​បន្ថែម​ផង​ដែរ​៕


Image

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគថវិកាចំនួន ៥,០០០ដុល្លាដើម្បីជួយសង្គ្រោះជនភៀសខ្លួន

Image

អ្នកជំនាញប្រវត្តិសាស្ត្រ៖ ការចូលរួមអបអរចូលឆ្នាំចិន-វៀតណាមបង្ហាញពីការមិនរើសអើង

Image

ម៉ុងសាយ ដល់រដូវកាលត្រូវប៉ាន់

Image

ទឹកជំនន់នៅតាមបណ្ដោយស្ទឹងព្រែកត្នោតបានស្រកទៅវិញហើយ បន្ទាប់ពីឡើងយ៉ាងគំហុក

Image

កម្ពុជាបើកវគ្គហ្វឹកហ្វឺនដោះមីនដល់អ៊ុយក្រែន

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម