អ្នកឧកញ៉ា បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបរិច្ចាគថវិកាចំនួន ៥,០០០ដុល្លារ សម្រាប់គាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហម អ៊ីតាលី និងការីតាស ម៉ូណាកូ ។
អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រកាសដូចនេះកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ក្នុងកម្មវិធីសប្បុរសធម៌ដើម្បីជួយសង្គ្រោះជនភៀសខ្លួន ដែលរៀបចំដោយ កាកបាទក្រហម អ៊ីតាលី និងការីតាស ម៉ូណាកូ នៅក្រុង វេនទីមីក្លៀ ប្រទេស អ៊ីតាលីបន្ទាប់ពីលោកបានចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៊ីស នៅវិមានវ៉ាទីកង់ ប្រទេស អ៊ីតាលី ៕