លោក ហង់ជួន ណារ៉ុន អះអាងដូចនេះ ខណៈចូលរួមបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិបាក់ឌុបឆ្នាំ២០២២ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ លោកមានប្រសាសន៍ថា អ្នកដែលរៀបចំវិញ្ញាសា គឺជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់ និងបែកចែកអ្នកធ្វើវិញ្ញាសាតាមមុខវិជ្ជាផ្សេងៗគ្នា ហើយពេលដែលបោះពុម្ភ និងវេចខ្ចប់វិញ្ញាសាគឺដាក់ផ្កាប់មិនឱ្យឃើញសំណេរក្នុងវិញ្ញាសាថា ចេញអំពីអ្វីនោះទេ ព្រមទាំងមានការចូលរួមតាមដានពេលដឹកជញ្ជូនទៅកាន់កន្លែងសុវត្ថិភាពពីអង្គភាពពាក់ព័ន្ធទៀតផង។ លោករដ្ឋមន្ត្រីបន្តថា ការយកទូរសព្ទឬ ម៉ាស៊ីនថត ក៏មិនអនុញ្ញាតិផងដែរ ក្នុងកំឡុងពេលធ្វើវិញ្ញាសា និងបោះពុម្ភវិញ្ញាសានេះ ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកណាធ្វើឱ្យមានការបែកធ្លាយវិញ្ញាសាគឺនឹងមានការទទួលខុសត្រូវទៅតាមបទបញ្ញត្តិច្បាប់។
ការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបាក់ឌុបឆ្នាំ២០២២នេះ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី០៥ដល់ថ្ងៃទី០៦ ខែធ្នូ ក្នុងនោះ បេក្ខជន សរុបមានចំនួន១២៨ ១៣៤នាក់ គឺសិស្សថ្នាក់វិទ្យាសាស្រ្ត: ៤២ ៩៣៣ នាក់ និងសិស្សថ្នាក់វិទ្យាសាស្រ្តសង្គម: ៨៥ ២០១ នាក់ រួមទាំងសិស្សចំណេះទូទៅ:១៩៦៦៧ នាក់៕
បេក្ខជនចាប់ផ្ដើមពិនិត្យវិញ្ញាសាប្រឡង