យុទ្ធនាការណែនាំកុមារពីសុវត្ថិភាពចំណីអាហាររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង បន្តចុះដល់សាខាតាកែវ
កាលពីថ្ងៃទី៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ សហការជាមួយមជ្ឈមណ្ឌលសុខភាពសិស្ស និន សុខរង្សី បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពចំណីអាហារ» ដល់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ទី៦ជិត ១០០នាក់ ដើម្បីបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងការបរិភោគអាហារ ដែលធ្វើឱ្យមានសុខភាពល្អ ទ្រទ្រង់ចំពោះរាងកាយ ប្រាជ្ញា និងស្មារតី។