ក្រសួង បានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខនេះ ប្រទេសកម្ពុជា និងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុង ឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី២២-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ នឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ-ខេត្ត ភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ ។
ចំពោះ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ នឹងអាចមានភ្លៀងធ្លាក់តិចតួច។ រីឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់តិចតួចផងដែរ៕
សេដ្ឋកិច្ចជាតិ
ចាប់ពីស្អែក ដល់ថ្ងៃទី១៣ ខែធ្នូ ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។