1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

សេដ្ឋកិច្ចជាតិ


ដំណើរការ និងតួអង្គសំខាន់ៗក្នុងវិស័យមូលបត្រនៅកម្ពុជា

​បើ​ទោះ​ជាទី​ផ្សារ​មូលបត្រ​នៅ​កម្ពុជា​ដំណើរការ​មក​១​០​ឆ្នាំ​ហើយ​ក្តី​ ​ប៉ុន្តែ​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​ស្តីពី​ទី​ផ្សារ​មូលបត្រ​ហាក់​ ​មិនទាន់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹង​ទូលំទូលាយ​នៅឡើយ​។​ ​តើ​តួអង្គ​សំខាន់​ៗ​ក្នុង​វិ​ស័​យ​មូលបត្រ​ ​ឬ​ហៅ​សាមញ្ញ​ថា​ ​ផ្សារ​ភាគ​ហ៊ុន​នោះ​ដំណើរការ​បាន​របៀបណា​នៅ​កម្ពុជា​ ​និង​មាន​ស្ថាប័ន​ណាខ្លះ​ពាក់ព័ន្ធ​? ​ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះ​ដឹង​ទាក់ទង​ទៅ​នឹង​វិ​ស័​យ​មូលបត្រ​ ​ឬ​ទី​ផ្សារ​ភាគ​ហ៊ុន​ចែករំលែក​ដល់​បុគ្គលិក​ក្រុមហ៊ុន​ ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​កាលពី​ចុង​ស​ប្តាហ៍​មុន​ ​មន្ត្រី​ជំនាញ​បាន​ចែករំលែក​ដូចតទៅ​៖

​និយ័ត​ករ​មូលបត្រ​កម្ពុជា​

​គឺជា​ស្ថាប័ន​មួយ​ដែល​ពិនិត្យ​ទៅលើ​បទដ្ឋាន​គតិយុត្ត​ ​ដូចជា​ច្បាប់​ ​បទបញ្ញត្តិ​ ​ដើម្បី​គ្រប់គ្រង​ទី​ផ្សារ​មូលបត្រ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​សមធម៌​ ​តម្លា​ភាព​ ​និង​សណ្ដាប់ធ្នាប់​ ​។​

​ទី​ផ្សារ​មូលបត្រ​

​គឺជា​ស្ថាប័ន​ដែល​មាន​រចនា​ស​ម្ព័ន្ធ​សម្រាប់​ប្រតិបត្តិ​សម្រាប់​ជួញ​ដូរ​ ​រក្សាទុក​ ​ផាត់ទាត់​ ​និង​ទូទាត់​មូលបត្រ​។​ ​មូលបត្រ​ត្រូវ​បាន​កត់ត្រា​ ​រក្សាទុក​ ​និង​ជួញ​ដូរ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ​របស់​ទី​ផ្សារ​មូលបត្រ​កម្ពុជា​។​

​ក្រុមហ៊ុន​ឯកជន​

​ប្រសិនបើ​គ្មាន​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ទេ​ ​ក៏​គ្មាន​មូលបត្រ​លក់​ក្នុង​ទី​ផ្សារ​មូលបត្រ​និងការ​ជួញ​ដូរ​នោះ​ដែរ​ ​ដូចនេះ​ ​ក្រុមហ៊ុន​ឯកជន​គឺ​តួអង្គ​សំខាន់​មួយ​ក្នុង​វិ​ស័​យ​មួយ​នេះ​។​ ​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​ដើម្បី​បាន​ដើមទុន​បន្ថែម​ ​យកទៅ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន។​

​ក្រុមហ៊ុន​ធានា​ទិញ​ ​និង​ក​ម្រៃ​ជើងសារ​មូលបត្រ​

​ក្រុមហ៊ុន​ដែល​ធានា​ទិញ​មូលបត្រ​នេះ​ ​គឺ​មាន​តួនាទី​ផ្ដល់​ប្រឹក្សា​ជូន​ក្រុមហ៊ុន​ដែល​មានបំណង​បោះផ្សាយ​លក់​មូលបត្រ​។ ​ក្រុមហ៊ុន​មួយ​នេះ​ក៏មាន​តួនាទី​ផ្ដល់​មធ្យោបាយ​ជួញ​ដូរ​ដល់​វិនិ​យោគិន​ ​។​

វិនិ​យោគិន​(​អ្នកទិញ​មូលបត្រ​)

វិនិ​យោគិន​ ​គឺជា​ភាគី​មួយ​យ៉ាងសំខាន់​ពោល​គឺ​សំដៅ​ដល់​សាធារណជន​ទូទៅ​ ​ឬក៏​ស្ថាប័ន​ដែល​ទិញ​មូលបត្រ​។​ ​បើ​គ្មាន​វិនិ​យោគិន​ទេ​ ​ការបោះផ្សាយ​មូលបត្រ​លក់​ ​ឬ​ការ​ជួញ​ដូរ​មូលបត្រ​ក៏​មិន​មានជោគ​ជ័យ​នោះ​ដែរ​៕


Image

CDC អនុម័តគម្រោងវិនិយោគ ១១ ចំណាយទុនប្រមាណ ៥៥លានដុល្លារ

Image

រាជរដ្ឋាភិបាលកម្ពុជាបន្តវិធានការគ្រប់គ្រងផលប៉ះពាល់ និងគាំទ្រការងើបឡើងវិញនៃវិស័យទេសចរណ៍

Image

CDC ឱ្យក្រុមហ៊ុនចំនួន៣មានទុនជិត ២០លានដុល្លារ បើករោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប នៅខេត្តកណ្តាល និងតាកែវ

Image

កម្ពុជា ទទួលភ្ញៀវទេសចរអន្តរជាតិ ២,២៨លាននាក់ កើនឡើង ១,០៥៩% ក្នុងឆ្នាំ២០២២

Image

ខេត្តស្វាយរៀង ទទួលបានគម្រោងវិនិយោគធំៗចំនួន ២នៅដើមឆ្នាំ២០២៣នេះ

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម