1.ប្រធានាធិបតីតួកគី ទទួលស្គាល់ពីកង្វះខាតនៃកិច្ចជួយសង្គ្រោះ ខណៈអ្នកស្លាប់កើនដល់១៥ ០០០នាក់ 2.ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond) 3.កូរ៉េខាងជើង ទំនងជាបង្ហាញមីស៊ីលអន្តរទ្វីបកំលុងពេលធ្វើព្យុហយាត្រា 4.កូរ៉េខាងជើងបានប្រារព្ធខួបទី៧៥នៃការបង្កើតកងទ័ព 5.រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

សង្គម


អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម

​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​នេះ​ ​បាន​បកស្រាយ​ជុំវិញ​រូបថត​២​សន្លឹក​ ​ដែល​បង្ហាញ​ពី​ភាព​សិ្នទ្ធ​ស្នាល​របស់​លោក​ជាមួយ​នារី​ម្នាក់​ ​បន្ទាប់ពី​នារី​ម្នាក់​នោះ​បាន​បង្ហោះ​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​អម​ទាំង​សរសេរ​ ​Caption​ ​មិន​សមរម្យ​នាំ​ដែល​នាំ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ​លើ​រូបលោក​។​

​អ្នកឧកញ៉ា​ ​បាន​សរសេរ​បកស្រាយ​នៅ​ក្នុង​ទំព័រ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ​យ៉ាង​ដូច្នេះ​៖​ ​«​ខ្ញុំ​សូម​ជម្រាប​ជូន​ថា​ ​ថ្មីៗ​នេះ​មាន​ក្មួយស្រី​ម្នាក់​ ​បាន​សុំ​ខ្ញុំ​ថត​ក្នុង​កម្មវិធី​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​ទុកជា​អនុ​ស្សា​វ​រី​យ៍ ​ប៉ុន្តែ​ផ្ទុយទៅវិញ​គាត់​បាន​យក​រូបថត​នោះ​មក​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ហើយ​សរសេរ​ចំណងជើង​ (​caption​) ​មិន​សមរម្យ​​។​ ​ក្មួយស្រី​ ​អរគុណ​ច្រើន​ដែល​បាន​ថត​ ​ហើយនិង​បាន​ផុស​។​ ​រូបភាព​នេះ​ពិតជា​ស្អាត​ ​ប៉ុន្តែ​ក្មួយ​មក​សុំ​លោកគ្រូ​ថត​ទុកជា​អនុ​ស្សា​វ​រី​យ៍​ក្នុង​កម្មវិធី​ក្រុម​គ្រួសារ​មិត្ត​ភ័ក្កិ​លោកគ្រូ​ទេ​ ​ចុះ​ម្ដេច​បានជា​ក្មួយ​ផុស​ហើយ​និយាយ​អ៊ីចឹង​ទៅវិញ​ ​តិច​គេ​ច្រឡំ​ថា​ក្មួយ​ផ្ដេសផ្ដាស​ទៅ​?​។​»​

​ជាមួយនឹង​គ្នា​នេះ​ ​លោក​ក៏បាន​ស្នើ​ឱ្យ​អ្នក​ដែល​ចែករំលែក​បន្ត​ ​បែប​អវិជ្ជមាន​មក​លើ​រូបលោក​ ​សូម​បញ្ឈប់​ធ្វើសកម្មភាព​នេះ​ ​ដើម្បី​ចៀសវាង​ការយល់​ច្រឡំ​ ​ជា​បន្ត​ទៀត​។​

​មិនបាន​ប៉ុន្មាន​ម៉ោង​ផង​ ​ក្មេងស្រី​ដែល​បាន​យក​រូបថត​អ្នកឧកញ៉ា​មក​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នោះ​ ​បាន​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​ការ​បង្ហោះ​នោះ​ ​ដោយ​លើកឡើង​ថា​ ​ដោយសារតែ​ឃើញ​មាន​អ្នកសុំ​ថតរូប​ជាមួយ​អ្នកឧកញ៉ា​ច្រើន​ ​ក៏​ចូលរួម​សុំ​ថត​ដែរ​ ​ហើយ​ដោយ​នឹកឃើញ​ថា​ជា​ឱកាសល្អ​មិន​ងាយ​នឹងបាន​ជួប​អ្នកឧកញ៉ា​ ​ក៏​សុំ​ថតរូប​ទុកជា​អនុ​ស្សា​វ​រី​យ៍​។​

​គួរ​បញ្ជាក់​ជូន​ថា​ ​រូបថត​ ​២​សន្លឹក​នោះ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ធ្វើ​ឱ្យ​មាន​មតិ​រិះគន់​ចំពោះ​លោក​។​ ​ប៉ុន្តែ​ ​ក៏មាន​មតិគាំទ្រ​ដោយ​លើកឡើង​ថា​ ​នេះ​ជា​ជីវិត​ឯកជន​ភាព​របស់​លោក​ ​ខណៈ​ពួកគេ​គាំទ្រ​លើ​ការ​ចែករំលែក​ចំណេះ​ដឹង​ផ្នែក​សុខភាព​ ​និង​ចំណេះ​ដឹង​ទូទៅ​ផ្សេងៗ​កន្លងមក​៕​


Image

ភាពខុសគ្នារវាងមូលបត្រ (Stock) និងសញ្ញាបណ្ណ(Bond)

Image

កម្ពុជាផ្ដល់ជំនួយមនុស្សធម៌១សែនដុល្លារសហរដ្ឋអាមេរិកដល់ទួកគី

Image

អ្នកប្រកបរបរជួសជុលចង្ក្រាននៅក្នុងឃុំតាជេស ខេត្តកំពង់ឆ្នាំងរស់នៅប្រមូលផ្ដុំគ្នាស្ទើរដូចភូមិមួយ

Image

រយៈពេល១សប្ដាហ៍ខាងមុខនេះ កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ

Image

អ្នកវិនិយោគលើវិស័យសារព័ត៌មានជំរុញឱ្យអ្នកកាសែតពង្រឹងបន្ថែមលើការសររសេរអត្ថបទបែបស៊ីជម្រៅ

Image

អ្នកឧកញ៉ា គួច ម៉េងលី បកស្រាយជុំវិញរូបថតស្និទ្ធស្នាលជាមួយនារីម្នាក់ដែលបង្ហោះលើបណ្តាញសង្គម