អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហោះសារតាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះ៖ «ជម្រាបសួរបងប្អូន មិត្តភ័ក្តិ និងប្រិយមិត្តទាំងអស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានមនុស្សជាច្រើនបានប្រើប្រាស់អត្តសញ្ញាណរបស់ខ្ញុំដើម្បីបោកប្រាស់មនុស្សទូទាំងពិភពលោក ដូច្នេះសូមឱ្យមានការប្រុងប្រយ័ត្ន។ មនុស្សជាច្រើនបានប្រើប្រាស់អត្តសញ្ញាណរបស់ខ្ញុំដើម្បីបោកប្រាស់មនុស្សទូទាំងពិភពលោក ដូច្នេះសូម អោយមានការប្រុងប្រយ័ត្ន។»
អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមជម្រាបជូនថា គណនីតេឡេក្រាមរបស់ខ្ញុំគឺ: https://t.me/menglyjquach និង https://t.me/drmenglyjquach ។ សូមបងប្អូន មិត្តភ័ក្តិ និងប្រិយមិត្តទាំងអស់ប្រុងប្រយ័ត្នចំពោះគណនីតេឡេក្រាមមួយចំនួនដែលជាតេលេក្រាមបោកប្រាស់ សូមអរគុណ។»
គួរជម្រាបជូនថា ករណីឆបោកតាមអ៊ីនធឺណេតនៅកម្ពុជា នៅតែជាបញ្ហាចោទ ដូចជាករណីបន្លំខ្លួន បង្កើតបណ្ដាញសង្គម និងប្រើប្រាស់រូបភាពរបស់ម្ចាស់ដើម ឆាតទៅឆបោកមនុស្សស្និទ្ធស្នាល ឬអ្នកស្គាល់គ្នា តែងតែកើតមានឡើងជាញឹកញាប់ ជាពិសេសបណ្ដាញសង្គមរបស់ថ្នាក់ដឹកនាំ និងបុគ្គលសាធារណៈ ដែលមានប្រជាប្រិយភាព និងមានមហាជនខ្មែរស្គាល់ច្រើន៕