ប្រភពដដែល បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា មានពី ២០-២៣ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។ អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ អង្សាសេ ខណៈអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានដូចជា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យជាដើម។
ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេអង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ នឹងធ្វើឱ្យអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។
ទោះជាយ៉ាងនេះក្តី ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់នេះ៕
សង្គម
ក្រសួងធនធានទឹកនិងឧតុនិយម នៅមុននេះបន្តិច បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ បន្តមានឥទ្ធិពលមកលើកម្ពុជា ក្នុងកំលុងមួយសប្តាហ៍ខាងមុខនេះ។