លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា ប្រាប់MJQTV ដូចនេះក្នុងសិក្ខាសាលា ស្តីពី ការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ ដែលរៀបចំដោយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។
អ្នកស្រីមានប្រសាសន៍ថា «សម្រាប់ទីផ្សារយើងអត់កំណត់ថាគាត់ត្រូវមកពីវិស័យណាទេ យើងលើកទឹកចិត្តឱ្យមកពីគ្រប់វិស័យ ឱ្យតែគាត់បានបង្ហាញពីសក្ដានុពលថា គាត់អាចនឹងធ្វើអាជីវកម្មបានល្អដែលគាត់អាចនឹងរឹងមាំ គាត់មានរចនាសម្ពន្ធល្អ គាត់អាចចំណេញ គាត់មានរបាយការណ៍ត្រឹមត្រូវ។
ផ្សារមូលបត្រកម្ពុជា គឺជាសហគ្រាសសាធារណៈមួយដែលត្រូវបានសម្ពោធដាក់អោយដំណើរការ កាលពីខែកក្កដា ឆ្នាំ ២០១១ ក្នុងនោះភាគហ៊ុនរបស់រដ្ឋមានចំនួនភាគច្រើន (៥៥%) ហើយបង្កើតឡើងដើម្បីរៀបចំ និងដាក់អោយដំណើរការទីផ្សារមូលបត្រដំបូងបង្អស់នៅកម្ពុជា។ រហូតមកដល់ឆ្នាំ២០២៣នេះ មានក្រុមហ៊ុនដែលបាន៩ដែលបានចុះបញ្ជីលក់ជាភាគហ៊ុន ក្នុងនោះមាន៧ ជាក្រុមហ៊ុនបានចុះបញ្ជីជាក្រុមហ៊ុនមានទីផ្សារគោល និង២ក្រុមហ៊ុនជាប្រភេទក្រុមហ៊ុនទីផ្សារកំណើន៕