ស្ថានភាពបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C សីតុណ្ហភាពអតិបរមា មានពី ២៨-៣៣ °C អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។ ខណៈតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥-២០°C សីតុណ្ហភាពអតិបរមា មានពី ២៨- ៣១°C ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°C នៅពេលព្រឹក និងនៅពេលយប់។
ក្រុមអ្នកព្យាករអាកាសធាតុដដែល បានបញ្ជាក់ថា តំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C នឹងអាចមានខ្យល់បក់បោកលាយឡំ និងរលកសមុទ្រខ្ពស់ ដែលតម្រូវឱ្យបងប្អូនសាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់នេះ៕
សង្គម
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥-៣១ ខែមករា ឆ្នាំ២០២៣ ដោយក្រសួងបញ្ជាក់ថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករានេះ កម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានបក់ ក្នុងល្បឿនពីមធ្យមទៅខ្លាំង។