1.អ្នក​ឧកញ៉ា គួច ម៉េងលី៖ «មិន​ចង់​ឱ្យ​កូន​បាក់​ទឹក​ចិត្ត និង​រៀន​ចាញ់ប្រៀប​គេ គួរ​ឱ្យ​ពួកគេ​ចូល​សាលា​ពី​អាយុ ៣ ឆ្នាំ 2.កម្ពុជា ទទួល​ជំនួយ​បន្ថែម​ពី​អាល្លឺម៉ង់​ជាង ៣០ លាន​ដុល្លារ សម្រាប់​ដោះ​ស្រាយ​បញ្ហា​អគ្គិសនី​តាម​ជនបទ 3.កម្ពុជា​គ្រោង​ប្រើ​រថយន្ត​អគ្គិសនី​ឱ្យ​បាន ៤០ ភាគរយ​នៅ​ឆ្នាំ ២០៥០  ដើម្បី​ជួយ​កាត់បន្ថយ​​ឧស្ម័ន​កាបូន​ឱ្យ​នៅ​កម្រិត​សូន្យ  4.យុវវ័យ​ខ្មែរ​គួរ​ច្នៃ​បណ្តាញ​សង្គម​រក​ចំណូល​និង​អភិវឌ្ឍសមត្ថភាព ជាជាង​ចំណាយពេល​ឥត​ប្រយោជន៍ 5.ប្រេង​ឡើង​ថ្លៃ​ឥតឈប់ ពលរដ្ឋ​អាមេរិក​ត្រូវ​បង្កើន​ចំណាយ​ខ្ទង់ ៥ ០០០ ដុល្លារ​មួយ​ឆ្នាំ

កុមារ


អ្នក​ឧកញ៉ា គួច ម៉េងលី៖ «មិន​ចង់​ឱ្យ​កូន​បាក់​ទឹក​ចិត្ត និង​រៀន​ចាញ់ប្រៀប​គេ គួរ​ឱ្យ​ពួកគេ​ចូល​សាលា​ពី​អាយុ ៣ ឆ្នាំ

ការ​បញ្ជូន​កូន​ឱ្យ​ចូល​រៀន​នៅ​អាយុ ៣ ឆ្នាំ ពិត​ជា​មាន​សារៈប្រយោជន៍​បំផុត ដើម្បី​ឱ្យ​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់ និង​រៀន​មិន​ចាញ់​ប្រៀប​គេ​នៅ​ក្នុង​ថ្នាក់​បឋមសិក្សា។ 

អ្នក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​នៃ MJQ Education និង​ជា​ស្ថាបនិក​ប្រធាន​ក្រុម​ប្រឹក្សាភិបាល និង​ចាង​ហ្វាង​នៃ  MJQ Media Network បាន​រៀបរាប់​យ៉ាង​ក្បោះក្បាយ​ថា អាណាព្យាបាល​មិន​គួរ​ទាមទារ​ចង់​ឱ្យ​កូន​របស់​ខ្លួន​ទើប​អាយុ ៣ ឆ្នាំ​ ឱ្យ​ចេះ​នេះ​ចេះ​នោះ ពិសេស​ចេះ​និយាយ​ភាសា​អង់គ្លេស​ទាំង​ដែល​ពួកគេ​ចូល​រៀន​មិន​ទាន់​បាន​ប៉ុន្មាន​នោះ​ឡើយ។ 

មូលហេតុ​លោក​បាន​ពន្យល់​ថា «តាម​ពិត​ទៅ ការបញ្ជូន​កូនៗ​ឱ្យ​ទៅ​រៀន​នៅ​អាយុ ៣ឆ្នាំ​ក្នុង​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​នេះ គេ​មិនមែន​ចង់​ឱ្យ​កូន​ទៅ​ដើម្បី​រៀន​អក្សរ​នោះ​ទេ តែ​គេច​ង់ឱ្យ​កូន​ចេះ​លេង​សើច ទៅ​បន្សាំ​ខ្លួន​ជាមួយ​សាលា ជាមួយ​គ្រូ ហើយ​ទៅ​រៀន​ពីនេះ​ពីនោះ​ដើម្បី​ឱ្យ​ពួកគេ​មានចំណេះ​ដឹង​ទូលំទូលាយ និង​ទៅ​សហការ​ជាមួយ​មិត្តភក្តិ កុំ​ឱ្យ​ឯកោ​និយម ពិសេស​កុំ​ឱ្យ​កូន​ធំ​ឡើង​ភ្លាវ​និង​ខ្លាច​គេ​ជាដើម។ លុះ​ដល់​ពេល​ពួកគេ​ចូល​ដល់​ថ្នាក់​បឋមសិក្សា ពួកគេ​នឹង​មាន​ភាព​ក្លាហាន ឈ្លាសវៃ​និង​ចេះ​រ៉ិល​តែ​ម្ដង។»

អ្នក​ជំនាញ​ទាំង​ផ្នែក​វេជ្ជសាស្រ្ត​និង​អប់រំ​ដដែល បាន​សង្កត់​ធ្ងន់​ថា ប្រសិនបើ​អាណាព្យាបាល​បញ្ជូន​កូន​ទៅ​ចូល​រៀន​នៅ​អាយុ ៦ឆ្នាំ វា​ហាក់​បី​ដូចជា​រាងយឺតយ៉ាវ​បន្តិច​សម្រាប់​ក្មេងៗ ព្រោះ​ហាក់បី​ដូចជា​ឱ្យ​ពួកគេ​ចាប់ផ្ដើម​ពី​ចំណុច​សូន្យ រៀន​មិនទាន់​គេ ពិសេស​អាច​ធ្វើ​ឱ្យ​ពួកគេ​បាក់ទឹកចិត្ត​ក្នុង​ការ​សិក្សា​ផង​ក៏​ថា​បាន។ 

រូប៖ LPCDS

អ្នក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាន​លើក​ឡើង​ថា យោង​តាម​ការ​សិក្សាស្រាវជ្រាវ​របស់​អ្នកប្រាជ្ញ​បាន​ឱ្យ​ដឹង​ថា អ្នករៀន​ពូកែ​ ជោគជ័យ ឆ្លាត ឈ្លាសវៃ ហើយ​មាន​អនាគត​ល្អ​ភ្លឺស្វាង ភាគច្រើន​គឺ​កើត​ចេញ​ពីក្មេង​ដែល​ចូលរៀន​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​ក្នុង​អាយុ​៣​ឆ្នាំ។ ក្មេង​ដែល​ចូលរៀន​នៅ​អាយុ​៣​ឆ្នាំ គឺ​មាន​ភាគរយ​ជោគជ័យ​ខ្ពស់​ជាង​ក្មេង​ដែល​ចូលរៀន​នៅ​អាយុ​៦​ឆ្នាំ។ ចំណែក​ក្បួន​ពេទ្យ​ក៏​យល់ឃើញ​ដែរ​ថា ក្មេង​ដែល​ចូលរៀន​នៅ​អាយុ ៣ ឆ្នាំ គឺ​មាន​ការលូតលាស់​ផ្នែក​បញ្ញា​ស្មារតី​លឿន​ជាង​ក្មេង​ដែល​ចូលរៀន​នៅ​អាយុ ៦ឆ្នាំ។

លោក​បាន​អំពាវនាវ​ដូច្នេះ​ថា មាតាបិតា ឬ​អាណាព្យាបាល​គ្រប់រូប គួរ​បញ្ជូន​កូន​ទៅ​រៀន​ថ្នាក់ក្រោម​មត្តេយ្យ​សិក្សា​នៅ​អាយុ​៣​ឆ្នាំ​ទាំងអស់គ្នា ដើម្បី​ឱ្យ​ពួកគេ​ស៊ាំ​នឹង​សាលា ស៊ាំ​នឹង​គ្រូ​ ស្គាល់​មិត្តភក្តិ និង​វិវឌ្ឍ​ផ្នែក​បញ្ញា​បាន​ឆាប់រហ័ស៕  


Image

អ្នក​ឧកញ៉ា គួច ម៉េងលី៖ «មិន​ចង់​ឱ្យ​កូន​បាក់​ទឹក​ចិត្ត និង​រៀន​ចាញ់ប្រៀប​គេ គួរ​ឱ្យ​ពួកគេ​ចូល​សាលា​ពី​អាយុ ៣ ឆ្នាំ

Image

មានអាយុត្រឹមតែ៥ឆ្នាំកុមារី ជ័ង គួយអិន មានសមត្ថភាពរៀនបាននិទ្ទេស​ A រៀងរាល់ខែ

Image

ខំស្កាត់ពីបារាំងមកជួបដល់ខ្មែរដោយសារឃើញពូកែនិយាយអង់គ្លេសល្អពេក

Image

កុំឱ្យកូនតូចរៀនសាលាផ្សេងគ្នា​ច្រើន​ពេក​ ព្រោះ​វានឹង​ពិបាកកែប្រែអត្តចរិតពួកគេ

Image

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន