Stand with Cambodia — Together for Our Future
សង្គម Mar 15, 2024

កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ម្នាក់ទៀត ខណៈអ្នកឆ្លងសរុបកើនដល់ជិត១៤ម៉ឺននាក់

image

ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួនម្នាក់ទៀត តាមរយៈការធ្វើតេស្តសំណាកដោយម៉ាស៊ីន PCR កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។ អ្នកជំងឺកូវីដ-១៩ថ្មីនេះ ជាអ្នកឆ្លងក្នុងសហគមន៍។ ទន្ទឹមនឹងមានអ្នកជំងឺឆ្លងថ្មី ក្រសួងសុខាភិបាល ក៏បានប្រកាសថា កម្ពុជាមានអ្នកជំងឺព្យាបាលជាសះស្បើយថ្មីផងដែរ។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន ១៣៩,០៩៧នាក់ ក្នុងនោះរួមមាន៖ អ្នកឆ្លងក្នុងសហគមន៍សរុបចំនួន ១៧,២៦៧នាក់ និងអ្នកឆ្លងជាអ្នកដំណើរមកពីក្រៅប្រទេសសរុបចំនួន ២១,២៤៦នាក់។ រីឯចំនួនអ្នកជំងឺដែលជាសះស្បើយឡើងវិញមានសរុបចំនួន ១៣៦,០៤០នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបថេរនៅត្រឹម ៣,០៥៦នាក់៕

អត្ថបទដោយ៖ យឺន សីហា