Stand with Cambodia — Together for Our Future
ព័ត៌មានអន្តរជាតិ Feb 22, 2023

ចិនផ្តល់ច្បាប់អាពាហ៍ពិពាហ៍រហូតដល់ «៣០ថ្ងៃ» ដើម្បីជំរុញអត្រាកំណើត

image

ប្រភពរូបភាព៖ BBC​

ជា​ធម្មតា​ ​ច្បាប់​ឈប់​សម្រាក​អាពាហ៍ពិពាហ៍​ដែល​មាន​ប្រាក់ឈ្នួល​អប្បបរមា​របស់​ប្រទេស​ចិន​គឺ​មាន​ត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ចាប់តាំង​ពី​ខែកុម្ភៈ​នេះ​តទៅ​ ​ខេត្ត​នានា​អាច​កំណត់​ប្រាក់ឧបត្ថម្ភ​ផ្ទាល់ខ្លួន​បន្ថែម​ទៀត​ ​ជាមួយនឹង​ការ​បន្ត​ថ្ងៃឈប់​សម្រាក​។​

​ចំពោះ​ខេត្ត​ ​Gan​su ​ភាគ​ពាយ័ព្យ​ ​និង​ខេត្ត​ផលិត​ធ្យូងថ្ម​ S​h​an​x​i​ ​នា​ពេលនេះ​ ​អាច​ផ្តល់​ច្បាប់​រហូតដល់​៣​០​ថ្ងៃ​សម្រាប់​គូ​អាពាហ៍ពិពាហ៍​ក្នុង​គោលបំណង​ជំរុញ​អត្រាកំណើត​ ​បន្ទាប់ពី​ឆ្នាំមុន​មាន​អត្រា​ធ្លាក់ចុះ​។​ ​ចំណែក​ក្រុង​ S​hang​h​a​i​ ​បាន​ផ្តល់​បាន​ត្រឹម​១​០​ថ្ងៃ​ ​និង​ខេត្ត​ ​Sic​h​u​an​ ​គឺ​៣​ថ្ងៃ​។​

​លោក​ ​Y​an​g​ ​H​a​i​y​an​g​ ​ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍សង្គម​នៃ​សាកលវិទ្យាល័យ​ ​Southwestern​ ​បាន​លើកឡើង​ថា​ ​«​ការ​ព​ន្យា​ពេលឈប់សម្រាក​អាពាហ៍ពិពាហ៍​ ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ​ក្នុង​ការ​បង្កើន​អត្រា​មានកូន​»​ ​ខណៈ​នៅ​ក្នុង​ខេត្ត​-​ក្រុង​មួយ​ចំនួន​ដែល​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យឺត​ ​គឺ​ពិតជា​មាន​តម្រូវ​ការ​ច្បាប់​នេះ​ជាបន្ទាន់​ដើម្បី​ពង្រីក​កម្លាំង​ពលកម្ម​។​

​បើ​តាម​លោក​ ​Y​an​g​ ​គោល​នយោបាយ​គាំទ្រ​មួយ​ចំនួន​ទៀត​នៅតែ​ត្រូវការ​ជាចាំបាច់​ ​រួម​ទាំង​ការឧបត្ថម្ភ​ថ្លៃផ្ទះ​ ​និង​ការ​ឈប់​សម្រាក​លំហែ​មាតុភាព​សម្រាប់​បុរស​។​

​យោង​តាម​ទិន្នន័យ​ផ្លូវការ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំនួន​ប្រជាជន​របស់​ប្រទេស​ចិន​បាន​ធ្លាក់ចុះ​កាលពីឆ្នាំមុន​ ​ដែល​ជាលើកដំបូង​ក្នុងរយៈពេល​៦​ទសវត្សរ៍​ ​និង​ជា​ចំណុច​របត់​មួយ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​បង្ហាញ​ពី​ការ​ចាប់ផ្តើម​នៃ​ការ​ធ្លាក់ចុះ​រយៈពេល​វែង​។​

​នៅ​ឆ្នាំ​២​០​២​២​ ​ប្រទេស​ចិន​បាន​កត់ត្រា​អត្រាកំណើត​ទាប​បំផុត​មិនធ្លាប់​មាន​ពីមុន​មក​ ​គឺ​ត្រឹម​៦​,​៧​៧​កំណើត​ប៉ុណ្ណោះ​ក្នុងចំណោម​១​ ​០​០​០​នាក់​។​

​បើ​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ CN​A​ ​ការ​ធ្លាក់ចុះ​ភាគច្រើន​ ​គឺជា​លទ្ធផល​នៃ​គោល​នយោបាយ​ ​«​កូន​មួយ​»​ ​ដែល​ត្រូវ​បាន​ដាក់​ចេញ​នៅចន្លោះ​ឆ្នាំ​១​៩​៨​០​និង​២​០​១​៥​ ​បូករួម​ទាំង​កំណើន​នៃ​ការ​ចំណាយ​លើ​ការអប់រំ​ដែល​ធ្វើ​ឱ្យ​ប្រជាជន​ចិន​ជាច្រើន​បោះបង់​ការ​មានកូន​លើស​ពី​មួយ​ ​ឬ​សូម្បីតែ​គ្មាន​កូន​ក៏បាន​៕​
​