ព័ត៌មានអន្តរជាតិ Feb 22, 2023

ចិនរំពឹងពីការងើបឡើងវិញក្នុងវិស័យទេសចរណ៍នៅឆ្នាំនេះ

image

ប្រភពរូបភាព៖ The Star

​យោង​តាម​ទិន្នន័យ​ពី​បណ្ឌិតសភា​ទេសចរណ៍​ចិន​ ​ប្រាក់ចំណូល​ពី​ទេសចរណ៍​ក្នុងស្រុក​នៅ​ឆ្នាំ​២​០​២​៣​នេះ​ ​អាច​ឡើង​ដល់​៥​៨​០​ពាន់​លាន​ដុល្លារ​ ​ដោយ​កើន​ឡើង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ប្រហែល​៩​៥​ភាគរយ​ ​ហើយនឹង​ងើបឡើង​វិញ​ដល់ក​ម្រិ​ត​៧​១​ភាគរយ​នៃ​ឆ្នាំ​២​០​១​៩​។​

​ចំណែក​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​កើន​ឡើង​ដល់​៤​,​៥​៥​ពាន់​លាន​នាក់​ ​ដែល​ជា​ការ​កើន​ឡើង​៨​០​ភាគរយ​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​អាច​នឹង​មាន​ចំនួនជា​ង​៩​០​លាន​នាក់​ ​កើន​ឡើង​ទ្វេ​ដង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​និង​កើន​ឡើង​ដល់​៣​១​,​៥​ភាគរយ​នៃ​ក​ម្រិ​ត​មុន​ជំងឺរាតត្បាត​។​

​របាយការណ៍​បាន​បង្ហាញ​យ៉ាង​ដូច្នេះ​ ​«​មានការ​រំពឹង​ថា​ ​ទី​ផ្សារ​ទេសចរណ៍​នឹង​ចូល​ទៅ​ក្នុង​បណ្តាញ​ថ្មី​មួយ​នៃ​ការ​ពង្រឹង​ ​ក្នុង​ត្រីមាស​ទីពីរ​ ​ហើយ​វិស្សមកាល​រដូវក្តៅ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​នាំ​ឱ្យ​មានការ​ងើបឡើង​វិញ​យ៉ាង​ពេញលេញ​»​។​

​ជាក់ស្តែង​ ​បន្ទាប់ពី​ប្រទេស​ចិន​បាន​លុបចោល​គោល​នយោបាយ​កូ​វី​ដ​ដ៏​តឹងរ៉ឹង​ខ្លួន​ ​ការធ្វើដំណើរ​នៅ​ទូទាំង​ប្រទេស​ ​ក៏បាន​កើន​ឡើង​ ​ជាពិសេស​ក្នុងកំលុង​ពេលថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ ​ដែល​ឃើញ​មានការ​កើន​ឡើង​នៃ​អា​ត្រា​ធ្វើដំណើរ​។​ ​នេះ​បើ​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ CN​A​៕​