សង្គម Feb 10, 2023

ជណ្តើរឈើខាងលិចប្រាសាទបាភួន កំពុងជួសជុលនិងដំឡើង ដោយក្រុមថែរក្សាបរិក្ខារទេសចរណ៍

image

​បើ​តាម​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​នេះ​ថា​ ​ការ​ជួសជុល​ជណ្តើរ​ឈើ​នេះ​ ​ក្នុង​គោលបំណង​ ​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​អ្នកទស្សនា​ ​ការពារ​មិន​ឱ្យ​ភ្ញៀវ​ទេសចរ​ជាន់​លើ​ថ្ម​នាំ​ឱ្យ​រអិល​ ​ឬ​ធ្លាក់​ដោយ​យថាហេតុ​ណាមួយ​បង្ក​គ្រោះថ្នាក់​ផ្សេងៗ​ ​និង​រួមចំណែក​ការពារ​ផល​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​ក្រុម​ថែរក្សា​បរិក្ខារ​ទេសចរណ៍​តែងតែ​យកចិត្តទុកដាក់​ស​ម្អា​ត​ ​និង​ជួសជុល​សម្ភារ​បរិក្ខារ​ប្រើប្រាស់​មួយ​ចំនួន​នៅ​បរិវេណ​ប្រាសាទ​បា​ភួ​ន​ ​ដើម្បី​កែ​លម្អ​សម្ភារ​ទាំងអស់​នោះ​ ឱ្យ​មាន​សោភ័ណ​ភាព​ល្អ​ ​រឹង​មាំ​គង់វង្ស​បាន​យូរ​ ​ក៏ដូចជា​ដើម្បី​ថែ​រ​រក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រាសាទ​ផង​៕​