បទយកការណ៍ Jun 30, 2023

បើគ្មានវត្តមានបុគ្គលិកទាំងអស់ ក៏ខ្ញុំគ្មានថ្ងៃនេះដែរ

ដើម្បីអបអរសាទរក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលបានចុះបញ្ជី បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាផ្លូវការ នៅផ្សារមូលបត្រកម្ពុជាដោយជោជ័យ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុន បានរៀបចំកម្មវិធីពិសាភោជនីអាហារ និងជូនរង្វាន់ដល់បុគ្គលិកដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន អស់រយៈពេល១០ដល់១៥ឆ្នាំ ដ្បិតបុគ្គលិកបានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីចូលរួមជួយឱ្យក្រុមហ៊ុនទទួលបានជោគជ័យ រហូតមកដល់សព្វថ្ងៃ។