សង្គម Feb 15, 2023

មកដឹងរឿងពិតផ្ទះខ្មោចទិញនៅខេត្តកំពង់ឆ្នាំង

image

​លោក​ ​អ៊ុំ​ ​គឹម​សេង​ ​ប្រជា​ការងារ​ដែល​ប្រចាំការ​នៅផ្ទះ​ខ្មោច​ស័ក្តិសិទ្ធិ​នោះ​ ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​លោក​រស់នៅ​តំបន់​នេះ​តាំងពីតូច​មក​ ​ដូចនេះ​លោក​ដឹងរឿង​នេះ​មួយ​ចំនួន​ដែរ​។​ ​លោក​បាន​រៀបរាប់​ថា​ ​ផ្ទះ​ដែល​អ្នកគ្រប់គ្នា​តែងតែ​ហៅថា​ ​ផ្ទះ​ខ្មោច​ទិញ​នោះ​ ​គឺ​ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​កំឡុង​ទសវត្សរ៍​ឆ្នាំ​១​៩​៩​០​ ​ដោយ​សាងសង់​ពី​ឈើ​ ​សរ​សរ​ឈើ​ ​និង​ប្រក់ក្បឿង​នៅ​លើ​ដី​ដែល​មាន​ទំហំ​ប្រមាណ​កន្លះ​ហិកតា​ ​ប៉ុន្តែ​ដោយសារតែ​ម្ចាស់​មាន​ផ្ទះ​ពីរ​គឺ​មួយទៀត​នៅ​តំបន់​ទន្លេ​ ​ទើប​មិនសូវ​មាន​ពេល​មក​មើល​ថែ​ ​ស្នាក់​នៅផ្ទះ​ដែល​នៅ​ក្នុង​ភូមិ​ថ្មី​មួយ​នេះ​។​ ​ផ្ទះ​នេះ​ ​ម្ចាស់​បាន​សម្រេច​រុះរើ​ក្នុង​កំឡុង​ឆ្នាំ​២​០​០​៤​ ​ដោយ​យក​ឈើ​ ​និង​សម្ភារ​ទាំងអស់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​មួយ​ ​ស្ថិត​ក្នុងស្រុក​កំណើត​របស់​ម្ចាស់ដី​ផ្ទាល់​តែម្ដង​។​

       ​អាសនៈ​ផ្ទះ​ខ្មោច​ស័ក្តិសិទ្ធិ​

​លោក​ ​អ៊ុំ​ ​គឹម​សេង​ ​បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ផ្ទះ​ខ្មោច​ស័ក្តិសិទ្ធិ​ថា​ ​ក្រោយ​មាន​ជំនឿ​លើ​ការ​បន់ស្រន់​នៅ​តំបន់​នេះ​ ​មាន​អ្នកដំណើរ​ម្នាក់​មក​បន់ស្រន់​សុំ​អ្វី​ដែល​ខ្លួន​ប្រាថ្នា​ហើយ​បាន​ដូច​បំណង​ ​ហើយក៏​ស្នើសុំ​ទិញ​ដី​មួយ​ផ្នែក​ពី​ម្ចាស់ផ្ទះ​ទំហំ​ប្រមាណ​៧​គុណ​នឹង​២​០​ម៉ែត្រ​ ​ដើម្បី​ធ្វើជា​អាសនៈ​ទុក​ធ្វើបុណ្យ​ ​និង​សុំ​សេចក្តី​សុខ​ពេល​ធ្វើដំណើរ​តាមផ្លូវ​ទៅវិញទៅមក​ ​ដោយ​ទុក​ដី​នោះ​ ​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​ ​ហើយ​ក្រោយមក​ទៀត​ ម្ចា​ស​ដី​ថ្មី​ដែល​ទិញ​ដី​ផ្ទះ​នោះ​ ​បន្ត​បាន​បរិច្ចាគ​បន្ថែម​១​០​ម៉ែត្រ​ ​បន្ថែម​ធ្វើ​ឱ្យ​បណ្ដោយ​ដី​កាន់តែ​វែង​។​

       ​អ្នក​ដែល​មក​បន់ស្រន់​ ​និង​ដង្វាយ​

​លោក​ ​អ៊ុំ​ ​គឹម​សេង​ ឱ្យ​ដឹង​ថា​ ​អាសនៈ​ផ្ទះ​ខ្មោច​ស័ក្តិសិទ្ធិ​បាន​កសាង​រួច​ ​គឺ​តែងតែ​មាន​អ្នក​មក​បន់ស្រន់​ជាបន្តបន្ទាប់​ដែល​ដំបូង​ឡើង​នៅពេលដែល​គេ​បន់ស្រន់​បាន​សម្រេច​គឺ​តែងតែ​ទិញ​ព្រះ​ភូមិ​យកមក​ថ្វាយ​ ​ប៉ុន្តែ​ដោយសារ​ទីធ្លា​ដី​ចង្អៀត​មិន​អាច​ដាក់​ព្រះ​ភូមិ​បន្ត​បាន​ទើប​មកដល់ពេលនេះ​ ​អាជ្ញាធរ​បាន​ស្នើសុំ​ឱ្យ​អ្នក​ដាក់​ដង្វាយ​គឺ​ដូរ​ពី​ព្រះ​ភូមិ​មក​ជា​ថវិកា​ ​ផ្លែឈើ​ ​ឬ​ទៀន​ធុ​ប​វិញ​។​

​បើ​ទោះ​ជា​ផ្ទះ​ដែលគេ​ស្គាល់​ថា​ ​ផ្ទះ​ខ្មោច​ទិញ​ ​បាន​រុះរើ​ចេញ​ ​ជំនួស​មកវិញ​ដោយ​ ​អាសនៈ​ផ្ទះ​ខ្មោច​ស័ក្តិសិទ្ធិ​នៅ​ជាប់​និង​ថ្នល់ជាតិ​លេខ​៥​ក្តី​ ​ប៉ុន្តែ​អ្នក​ដែល​មាន​ជំនឿ​នៅតែ​មក​បន់ស្រន់​សុំ​អ្វី​ដែល​ខ្លួន​ប៉ងប្រាថ្នា​ ​និង​ស្នើសុំ​សេចក្តី​សុខ​ ​ខណៈ​ដែល​ផ្លូវជាតិ​លេខ​៥​កសាង​ថ្មី​ ​និង​ជិត​រួចរាល់​ទាំងស្រុង​ហើយ​នោះ​៕