ព័ត៌មានអន្តរជាតិ Feb 23, 2023

លោក ពូទីន៖ ទំនាក់ទំនងរុស្ស៊ី-ចិន គឺជាគន្លឹះដើម្បីនាំទៅរក «ស្ថិរភាពអន្តរជាតិ»

image

ប្រភពរូបភាព៖ The Straits Times

​យោង​តាម​សារ​ព័ត៌មាន​ CN​A​ ​កិច្ចប្រជុំ​របស់​ពួកគេ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ពេល​ប្រទេស​ចិន​កំពុង​ព្យាយាម​បង្ហាញខ្លួន​ជា​អ្នក​សម្របសម្រួល​ ​ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ ​«​ដំណោះស្រាយនយោបាយ​»​ ​របស់​ខ្លួន​ចំពោះ​ជម្លោះ​អ៊ុយ​ក្រែ​ន​ក្នុង​ស​ប្តាហ៍​នេះ​។​

​ក្រុង​ប៉េកាំង​បាន​ស្វែងរក​ទី​តាំងខ្លួន​ឯង​ជា​ប្រទេស​អព្យាក្រឹត​ ​ខណៈ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ស​ម្ព័ន្ធ​មិត្ត​រុស្ស៊ី ​ក៏ប៉ុន្តែ​ក្រុង​វ៉ា​ស៊ី​ន​តោន​ ​និង​អង្គការ​ណា​តូ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ ​ប្រទេស​នេះ​អាច​នឹង​ត្រៀម​បញ្ជូន​អាវុធ​ ​ក៏ដូចជា​គ្រាប់រំសេវ​ដើម្បី​ជួយ​រុស្ស៊ី​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​ទៅវិញ​។​

​នៅ​ក្នុង​កិច្ចប្រជុំ​ ​លោក​ ​វ៉ាង​ ​យី​ ​បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី​យ៉ាង​ដូច្នេះ​ ​«​ជាមួយ​ភាគី​រុស្ស៊ី ​ពួកយើង​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ ​និង​កិច្ច​សហប្រតិបត្តិការ​ស៊ី​ជម្រៅ​របស់យើង​»​ ​ហើយ​ភាពជា​ដៃគូ​រវាងប្រទេស​ទាំងពីរ​គឺ​ ​«​មិន​សំដៅ​ប្រឆាំង​នឹង​ប្រទេស​ទីបី​ណាមួយ​ឡើយ​ ​ហើយក៏​មិន​ចុះចាញ់​នឹង​សម្ពាធ​ដែរ​»​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ក្រុង​ម៉ូស្គូ ​លោក​ ​វ៉ាង​ ​ក៏បាន​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី ​គឺ​លោក​ S​erg​e​i​ ​L​a​v​ro​v​ ​ដោយ​លោក​ ​L​a​v​ro​v​ ​បាន​និយាយ​ថា​ ​«​ទោះបីជា​មាន​ភាព​ច្របូកច្របល់​ខ្លាំង​នៅ​លើ​ឆាក​ពិភពលោក​ក៏ដោយ​ ​យើង​កំពុង​បង្ហាញ​ពី​សាមគ្គីភាព​ ​និង​ការ​ត្រៀម​ខ្លួន​ដើម្បី​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​ ​ដោយ​ផ្អែកលើ​ការគោរព​ច្បាប់អន្តរជាតិ​ ​និង​តួនាទី​កណ្តាល​របស់​អង្គការសហប្រជាជាតិ​»​។​

​គួរ​បញ្ជាក់​ថា​ ​លោក​ ​វ៉ាង​ ​យី​ ​នា​ពេលនេះ​ ​កំពុង​ស្ថិតនៅ​លើ​ចំណត​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អឺរ៉ុប​ ​ដោយ​លោក​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​ ​លោក​ ​D​m​y​t​ro Ku​l​e​b​a​៕