អប់រំ Feb 02, 2023

សម្ដេចតេជោ ហ៊ុន សែន ជួបជាមួយសិស្សប្រឡងជាប់និទ្ទេស A ឆ្នាំ២០២២

image

សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ ​ប្រឡងជាប់​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ ​សម័យ​ប្រឡង​ ​៥​ ​ធ្នូ​ ​២​០​២​២​ ​និង​សញ្ញាបត្រ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​ក​ម្រិ​ត​៣​ ​សម័យ​ប្រឡង​ ​២​០​ ​តុលា​ ​២​០​២​២​ ​ដែល​ទទួល​បាន​និទ្ទេស​A​។​

​សម្ដេច​តេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ដ្រី​ ​នៃ​ប្រទេស​កម្ពុជា​មានប្រសាសន៍​ក្នុង​ឱកាស​នោះ​ថា​ ​កាលពី​ចុង​ឆ្នាំ​២​០​២​២​កន្លងទៅ​ ​គឺ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អា​ស៊ាន​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​បាក់ឌុប​នេះ​ ​ ជាមួយគ្នានេះស​ម្ដេចក៏​បាន​សម្រេច​លើកពេល​ជួយ​ជាមួយ​សិស្សានុសិស្ស​ដែល​ប្រឡងជាប់​និទ្ទេស​ ​A​ ​រហូតដល់​ពេលនេះ​ ​ទាំង​ដែល​លទ្ធផល​ប្រឡង​បាន​ចេញ​តាំងពី​ចុងខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​មក​ម្លេះ ​។​ ​សម្តេច​តេជោ ​បន្ថែម​ថា​ ​ការដែល​សិស្សានុសិស្ស​ខិតខំ​រៀនសូត្រ​រហូតដល់​ប្រឡង​ទទួល​បាន​និទ្ទេស​A​ ​នេះ​ ​គឺជា​ការ​លើក​មុខមាត់​ ​កិត្តិយស​គ្រួសារ​ ​តែ​ទោះជាយ៉ាងណា​លោក​ក៏​ជំរុញ​ឱ្យ​សិស្ស​ដែល​ប្រឡង​បាន​និទ្ទេស​A​ ​ត្រូវ​ខិតខំ​រៀនសូត្រ​បន្ត​ផង​ដែរ​។​

​សិស្ស​ប្រឡង​បាន​និទ្ទេស​ ​A​ ​មួយ​រូប​ ​ឈ្មោះ​ ​សួន​ សុ​ម៉ា​និ​ត​ ​មកពី​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​A​I​S ​បាន​ថ្លែង​ថា​ ​ពេល​ដែល​ចូល​បន្ទប់​ប្រឡង​គឺ​មាន​សង្ឃឹម​តែ​ ​៧​០​ទៅ​៨​០​ភាគ​យ​រយ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​នៅពេលដែល​លទ្ធផល​ប្រឡង​ចេញ​មក​ ​ហើយ​កញ្ញា​ទទួល​បាន​និទ្ទេស​A​ ​គឺ​ពិត​ត្រេកអរ​។​ ​កញ្ញា​បន្ត​ថា​ ​នៅពេលដែល​បាន​មក​ជួប​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​ហើយ​ ​ទទួល​បានការ​លើកទឹកចិត្ត​បន្ថែម​ទៀត​នោះ​ ​គឺ​កាន់តែ​ធ្វើ​ឱ្យ​កញ្ញា​មាន​កម្លាំងចិត្ត​ក្នុង​ការសិក្សា​បន្ត​ថ្នាក់ឧត្តម​។​

​ខណៈ​ដែល​កំពុង​ចាំ​ប្អូន​ចេញពី​សាល​ប្រារព្ធ​ពិធី​ ​លោកស្រី​ ​សួន​ សុ​ម៉ា​នុត​ ​បាន​ថ្លែង​ថា​ ​នៅពេលដែល​បាន​ដំណឹង​ថា​ ​ប្អូនស្រី​របស់​លោកស្រី​ទទួល​បាន​និទ្ទេស​A​ ​ពី​ការ​ប្រឡង​មធ្យមសិក្សា​បាក់ឌុប​នេះ​ ​គឺ​ពិតជា​រំភើប​ ​និង​មាន​មោទនភាព​ចំពោះ​ប្អូនស្រី​។​ ​លោកស្រី​បន្ត​ថា​ ​លទ្ធផល​ដូចនេះ​ ​គឺ​បង្ហាញ​ថា​ ​ប្អូនស្រី​របស់​លោកស្រី​ពិតជា​បាន​ប្រឹងប្រែង​សិក្សា​រយៈពេល​១​២​ឆ្នាំ​កន្លងមក​ ​និង​ជា​កូន​ល្អ​ក្នុង​ក្រុម​គ្រួសារ​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រលង​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឬ​ហៅ​បាក់ឌុប​ ​ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​មាន​បេក្ខជន​ប្រលង​ជាប់​មាន​ចំនួន​ ​៩​០​,​៩​៥​០​នាក់​ ​ស្មើនឹង​ប្រមាណ​ ​៧​២​.​៣​៣​% ​នៃ​បេក្ខជន​សរុប​។​ ​បេក្ខជន​ទទួល​បាន​និទ្ទេស​ ​A​ ​មាន​ចំនួន​ ​១​,​០​៤​៩​នាក់​ ​ក្នុង​នោះ​ក៏មាន​សិស្សសាលា​រៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​A​I​S ​ចំនួន​១​៨​នាក់​ផង​ដែរ​៕