ព័ត៌មានអន្តរជាតិ Feb 23, 2023

ស្លាប់ និងបាត់ខ្លួនជាង៥០នាក់ក្នុងហេតុការណ៍បាក់អណ្តូងរ៉ែនៅចិន

image

ប្រភពរូបភាព៖ The Straits Times

​យោង​តាម​សេចក្តីបញ្ជាក់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ ​ការ​បាក់​រលំ​នេះ​ ​បាន​កើតឡើង​កាលពី​ថ្ងៃពុធ​ម្សិលមិញ​នៅ​អណ្តូងរ៉ែ​បើកចំហ​មួយ​ក្នុង​តំបន់​ ​A​l​x​a​ ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន​ X​in​j​in​g​ ​Coal​ ​Mining​ ​Co​ ​ហើយ​ហេតុការណ៍​បាន​បន្សល់ទុក​នូវ​គំនរ​ក​ម្ទេ​ចក​ម្ទី​ជាច្រើន​។​

​ក្រោយ​ទទួល​ដំណឹង​អំពី​ឧ​ទ្ទ​ប​វ​ហេតុ​ ​ប្រធានាធិបតី​ចិន​ ​លោក​ ​ស៊ី​ ​ជិន​ពីង​ (X​i​ J​in​p​in​g​) ​បាន​បញ្ជា​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ ​និង​ជួយសង្គ្រោះ​ជាបន្ទាន់​ភ្លាម​ៗ​ ​បើ​ទោះបីជា​ការ​រអិល​បាក់​ដី​លើក​ទីពីរ​នៅ​ពេលល្ងាច​ ​បាន​រារាំង​ការងារ​ដើម្បី​ស្វែងរក​អ្នកនៅរស់​រាន​មានជីវិត​ក៏ដោយ​។​

​បើ​តាម​ការ​ចេញផ្សាយ​ពីសា​រ​ព័ត៌មាន​ ​T​h​e​ ​Straits​ ​Time​s ​អ្នក​ពន្លត់​អគ្គីភ័យ​ប្រមាណ​៣​០​០​នាក់​ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​០​គ្រឿង​ ​និង​សត្វ​សុនខ​សង្គ្រោះ​ចំនួន​៦​ក្បាល​ ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ​ ​ខណៈ​ការស៊ើបអង្កេត​ភ្លាម​ៗ​អំពី​មូលហេតុ​នៃ​ការ​ដួល​រលំ​ ​ក៏​ត្រូវ​បាន​ទាមទារ​ផង​ដែរ​។​

​គួរ​បញ្ជាក់​ថា​ ​ធ្យូងថ្ម​គឺជា​ប្រភព​ថាមពល​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស​ចិន​ ​ប៉ុន្តែ​អណ្តូងរ៉ែ​របស់​ធ្យូងថ្ម​ទាំងនោះ​ ​បាន​ស្ថិត​ក្នុងចំណោម​ទីតាំង​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​ពិភពលោក​ ​ដោយ​ភាគច្រើន​ព្រោះតែ​ការ​អនុវត្ត​ស្ដង់​ដារ​សុវត្ថិភាព​តិចតួច​ ​ទោះបីជា​មានការ​បញ្ជា​ពី​រដ្ឋាភិបាល​ម្តង​ហើយ​ម្តងទៀត​សម្រាប់​ការ​កែ​លម្អ​សុវត្ថិភាព​ក្នុងរយៈពេល​ជាច្រើន​ឆ្នាំ​មក​ក៏ដោយ​៕​