វប្បធម៌ Oct 17, 2022

អ្នកជំនាញបញ្ចប់ការងារជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័នឱ្យមានភាពល្អប្រសើរឡើង

image

​លោក​ ​ជា​ ​សា​រិទ្ធិ​ ​បុរាណ​វិទូ​ ​និង​ជា​ប្រធាន​គម្រោង​ជួសជុល​កំពុង​ទឹក​ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​មានប្រសាសន៍ថា​ ​«​គម្រោង​នេះ​ចែក​ជា​ពីរ​ដំណាក់កាល​ ​ហើយ​ដំណាក់កាល​ទី​១​ ​ចាប់ផ្តើម​នៅ​ខែ​មករា​ ​ឆ្នាំ​២​០​២​២​ ​រហូតដល់​ប​ច្ចប្បន្ន​បាន​បញ្ចប់​ការងារ​ជួសជុល​រួចរាល់​»​។​ ​លោក​បន្ត​ថា​ ​មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ជួសជុល​ ​ដោយសារ​ខឿន​កំពុង​ទឹក​មាន​ការខូចខាត​ ​និង​បាត់​ថ្ម​អស់​ច្រើន​ ​ដោយ​កត្តា​អាយុកាល​នៃ​សំណង់​ ​ឫសឈើ​ចាក់​បំប៉ើង​ថ្ម​ ​ទឹកភ្លៀង​ហូរច្រោះ​ដី​នាំ​ឱ្យ​ខឿន​ជុំវិញ​ស្រុត​ចុះ​ ​និង​ផ្នែក​ខ្លះ​រអិល​ធ្លាក់​ចូលក្នុង​ទឹកជា​ដើម​។​ ​មុន​ពេល​ដំណើរការ​ជួសជុល​ ​ក្រុម​ការងារ​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​ ​ហើយ​រក​ឃើញ​ថ្ម​មួយ​ចំនួន​ត្រឡប់មកវិញ​ ​និង​បាន​យក​ថ្ម​ទាំងនោះ​រៀបចំ​ទៅ​ក្នុង​ទីតាំង​ដើម​វិញ​។​

​លោក​បាន​បន្ត​ថា​ ​ក្រោយពេល​ជួសជុល​កំពុង​ទឹក​នេះ​ ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ ​ហើយ​រឹង​មាំ​ ​ដែល​រក្សា​បាន​នូវ​តម្លៃ​ដើម​នៃ​សំណង់​បុរាណ​ ​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ស្គាល់​ថា​ ​ព្រះពន្លាជ័យ​ (​កំពុង​ទឹក​) ​។​ ​ជាពិសេស​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​អាច​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​ទស្សនា​ប្រាសាទ​ព្រះ​ខ័ន​ផ្នែកខាងកើត​ ​និង​អាច​ទស្សនា​ទិដ្ឋភាព​ប្រាសាទ​នាគព័ន្ធ​លើ​កោះ​កណ្តាល​បារាយ​ជ័យ​ត​ដា​ក​សព្វថ្ងៃ​ហៅថា​ឬ​បារាយ​ខាងជើង​។​

 



​សូម​ជម្រាប​ថា​ ​ខឿន​កំពុង​ទឹក​ដែល​ស្ថិតនៅ​ខាងកើត​ប្រាសាទ​ព្រះ​ខ័ន​ ​គឺជា​រចនា​ស​ម្ព័ន្ធ​មួយ​ក្នុងចំណោម​រចនា​ស​ម្ព័ន្ធ​ផ្សេងៗ​នៃ​ប្រាសាទ​នេះ​ ​កសាង​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​ចន្លោះ​ចុង​សតវត្ស​ទី​១​២​ដល់​សតវត្ស​ទី​១​៣​ ​ជា​ព្រះពន្លាជ័យ​ ​ឬ​កន្លែង​សម្រាប់​ព្រះរាជា​ ​ធ្វើដំណើរ​តាម​ទូក​ទៅកាន់​ក្រុម​ប្រាសាទ​នាគព័ន្ធ​នៅ​លើ​កូន​កោះ​កណ្តាល​បារាយណ៍​ជ័យ​ត​ដា​ក​។​ ​លក្ខណៈ​សំណង់​បែប​នេះ​ឃើញ​មាននៅ​ស្រះស្រង់​ ​នៅ​លើ​ខ្នង​ទំនប់​ខាងលិច​នៃ​បារាយណ៍​យ​សោ​ធ​ដា​ក​ ​សព្វថ្ងៃ​ហៅ​ ​បារាយ​ខាងកើត​ ​និង​នៅ​ខាងកើត​ប្រាសាទ​បន្ទាយ​ឆ្មា​។​

​គួរ​បញ្ជាក់​ថា​ ​សំណង់​កំពុង​ទឹក​ខាងកើត​ ​ប្រាសាទ​ព្រះ​ខ័ន​ ​សាងសង់​នៅ​លើ​ខ្នង​ទំនប់​ខាងលិច​ ​នៃ​បារាយ​ខាងជើង​ ​រចនាសម្ពន្ធ​នៃ​កំពុង​ទឹក​នេះ​ផ្នែកខាងកើត​រាង​កាកបាទ​មាន​ជណ្តើរ​បី​ទិស​ ​ផ្នែក​កណ្តាល​មាន​ខឿន​ធំ​បណ្តោយ​ពី​ខាងលិច​ខាងកើត​ប្រវែង​២​០​ម៉ែត្រ​ ​ទទឹង​ខាងជើង​ខាងត្បូង​ប្រវែង​២​០​ម៉ែត្រ​។​ ​ទីតាំង​នេះ​ ​ធ្លាប់​មានការ​ធ្វើ​កំណាយ​ស​ម្អា​ត​ ​ក្នុង​សម័យ​បារាំង​នា​ឆ្នាំ​១​៩​២​៨​ ​បន្ទាប់មក​ក្នុង​ឆ្នាំ​២​០​០​៦​ ​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​បាន​សិក្សាស្រាវជ្រាវ​ធ្វើ​កំណាយ​ស​ម្អា​ត​ជុំវិញ​ខឿន​ ​ដើម្បី​សិក្សា​ប្លង់ស្ថាបត្យកម្ម​នៃ​កំពង់ទឹក​ ​និង​ឆ្នាំ​២​០​២​២​នេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ធ្វើការងារ​ជួសជុល​ពង្រឹង​ឡើងវិញ​៕​

ប្រភព៖ អាជ្ញាធរ​ជាតិ​អប្សរា​