សុខភាព May 07, 2024

អ្នកជំនាញសុខភាពអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នសុខភាពនៅពេលមានភ្លៀងធ្លាក់ដំបូង

image

នាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្ដារាជធានី-ខេត្តមួយចំនួនរបស់កម្ពុជា ចាប់ផ្ដើមមានភ្លៀងធ្លាក់ហើយ បន្ទាប់ពីខកខានទទួលបានតំណក់ទឹកភ្លៀងអស់រយៈពេលជាច្រើនខែ។ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤បង្ហាញថា នៅថ្ងៃទី០៧ ខែឧសភា កម្ពុជាទទួលរងសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ រួមជាមួយប្រទេសកម្ពុជា ភាគកណ្ដាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

យោងតាមស្ថានភាពធាតុអាកាសខាងលើ នឹងធ្វើឱ្យកម្ពុជាចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នឹងអាចមានភ្លៀងធ្លាក់នៅតាមបណ្ដាខេត្តជាច្រើនដូចជា៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្ដាល ឧត្ដរមានជ័យ ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ កោះកុង ព្រះសីហនុ កំពត តំបន់ជួរភ្នំបូកគោ និងតំបន់ជួរភ្នំក្រវាញជាដើម។

ជាការកត់សម្គាល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកឯកទេសផ្នែកសុខភាពសាធារណៈ បានលើកឡើង ជាទូទៅនៅពេលដែលមានភ្លៀងធ្លាក់ដំបូង ស្របពេលដែលធាតុអាកាសក្ដៅ គឺមេរោគ បាក់តេរី ឬវីរុសមាននៅក្នុងដីច្រើនណាស់ ដូច្នេះសូមប្រជាពលរដ្ឋ ជាពិសេសក្មេងៗចៀសវាងកុំឱ្យត្រូវទឹកភ្លៀងដំបូង៕

អត្ថបទដោយ៖ យឺន សីហា