អប់រំ Feb 17, 2023

អ្នកជំនាញអប់រំជំរុញឱ្យបណ្ដុះបណ្ដាលគ្រូបន្ថែមទាំងបរិមាណ និងគុណភាព

image


​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ស្ថាបនិក​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​អគ្គនាយក​ប្រតិបត្តិ​ ​នៃ​ក្រុមហ៊ុន​ ​ម៉េង​លី​ ជេ. គួ​ច​ អេឌ្យូខេ​សិន​ ​មានប្រសាសន៍​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​បច្ចុប្បន្ន​មិនថា​រដ្ឋ​ ​និង​ឯកជន​នោះ​ទេ​ ​គឺ​គ្រូបង្រៀន​មានការ​ខ្វះខាត​ច្រើន​ ​ហើយ​សព្វថ្ងៃ​វិ​ស័​យ​ឯកជន​រំពឹង​គ្រូ​ដែល​មកពី​សាលា​រដ្ឋ​មក​បង្រៀន​នៅពេលដែល​ចប់​ម៉ោង​ពីសា​លា​រដ្ឋ​។​ ​លោក​លើកឡើង​ថា​ ​បើ​ទោះ​ជា​គ្រូបង្រៀន​ត្រូវ​បាន​ក្រសួង​អប់រំ​ប្រកាស​ជ្រើសរើស​ជាបន្តបន្ទាប់​ ​តែ​ក៏មាន​គ្រូបង្រៀន​មួយ​ចំនួន​បាន​ចូលនិវត្តន៍​ពី​ការងារ​ទៅវិញ​ផង​ដែរ​ ​ស្រប​ពេល​ដែល​ចំនួន​សិស្ស​ ​និង​សាលា​ដែល​ទើប​បង្កើត​កាន់តែ​ច្រើន​។​

​ជាមួយគ្នា​នេះ​ ​អ្នកឧកញ៉ា​ ​បន្ថែម​ថា​ ​«​រាល់​ឆ្នាំ​យើង​ជ្រើសរើស​គ្រូ​ច្រើន​ ​ប៉ុន្តែ​យើង​មាន​បញ្ហា​មួយ​ ​មិនបាន​បណ្ដុះ​គរុ​កោ​សល្យ​គ្រូ​ឱ្យ​បាន​ច្រើន​។​ ​រាល់ថ្ងៃ​បណ្ដុះបណ្ដាល​គ្រូ​គឺ​អនុញ្ញាត​ឱ្យ​តាម​សាលា​របស់​រដ្ឋ​នោះ​ទេ​ ​បើ​សាលា​ឯកជន​គឺ​អត់​ទាន់​មាន​សិទ្ធិ​នៅឡើយ​ទេ​ ​ដូច្នេះ​ហើយ​ការ​បណ្ដុះបណ្ដាល​គ្រូ​គឺ​មានការ​ខ្វះខាត​ច្រើន​»​។​ ​យ៉ាងនេះ​ក្តី​លោក​បញ្ជាក់​ថា​ ​មិនមែន​បច្ចុប្បន្ន​គ្រូ​ដែល​កំពុង​បង្រៀន​មិន​ល្អ​នោះ​ទេ​ ​ប៉ុន្តែ​តម្រូវ​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ឱ្យ​កាន់តែ​ប្រសើរ​គឺ​ត្រូវតែ​មាន​ ​ទាំង​បច្ចេកទេស​ ​និង​ទំនើបកម្ម​។​

​ទាក់ទង​នឹង​ករណី​នេះ​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​រស់​ សុ​វាចា​ ​បាន​ប្រាប់​ ​M​JQ​T​V​ ​ថា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បែងចែក​ក្របខណ្ឌ​គ្រូ​តាម​តម្រូវ​ការ​ជាក់ស្តែង​តាម​គ្រឹះស្ថានសិក្សា​នៃ​ទីតាំង​ភូមិសាស្ត្រ​នៅ​២​៥​ខេត្ត​-​រាជធានី​ ​ដោយ​ក្នុង​នោះ​មាន​ដូចជា​ ​ដោះស្រាយ​ករណី​លើស​និង​ខ្វះ​គ្រូ​តាមរយៈ​កែ​លម្អ​ការ​ពង្រាយ​គ្រូបង្រៀន​ឱ្យ​ដល់​សាលារៀន​ស្រប​នឹង​និយាម​ប្រើប្រាស់​បុគ្គលិក​ ​ជ្រើសរើស​គ្រូបង្រៀន​ចេញពី​មូលដ្ឋាន​ ​ការ​កាត់បន្ថយ​សាលាបឋមសិក្សា​មិន​គ្រប់​ក​ម្រិ​ត​ ​និង​ការ​កសាង​សាលាមធ្យមសិក្សា​ថ្មី​នៅ​ក្នុង​សហគមន៍​ជួប​ការលំបាក​ ​ផ្តល់​ការឧបត្ថម្ភ​ដល់​សិស្ស​ក្រីក្រ​ ​ដើម្បី​បង្កើន​ការ​ចូលរៀន​និង​បញ្ចប់​ការសិក្សា​នៅ​មធ្យមសិក្សា​។​

​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ដំណើរការ​សាងសង់​មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ វិ​ស័​យ​អប់រំ​ ​និង​វិ​ស័​យ​សុខាភិបាល​ ជាវិស័យ​ដែល​ទទួល​បាន​អាទិភាព​ខ្ពស់​ជាងគេ​៕