សុខភាព Dec 08, 2022

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់វ៉ាក់សាំងបង្ការផ្តាសាយធំ ដល់បុគ្គលិកជិត ២ពាន់នាក់ ឥតគិតថ្លៃ

image

បើ​តាម​ ​វេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រង្សី​ ​នាយក​វេជ្ជសាស្ត្រ​ ​នៃ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ និ​ន​ ​សុខ​រង្សី​ ​បាន​លើកឡើង​ថា​ ​ជំងឺ​ផ្តាសាយ​ ​គឺជា​ជំងឺឆ្លង​ដែល​ទាក់ទង​ទៅ​នឹង​ផ្លូវ​ដង្ហើម​ទូទៅ​ជំងឺ​នេះ​វា​មកពី​មេរោគ​ ​ហៅថា​ ​Virus​។​ ​ហើយ​ ​Virus​ ​នេះ​មាន​ចំនួន​ប្រភេទ​ច្រើន​ណាស់​ ​ប៉ុន្តែ​គេ​បាន​រក​ឃើញ​ថា​ ​មាននៅ​ក្នុង​ចង្កោម​ប្រភេទ​ ​Virus​ ​A​, B ​និង​C​។​ ​លោក​ថា​ ​ក្រុម​អ្នកជំងឺ​ដែល​មាន​ជំងឺ​ផ្តា​យ​សាយ​ធំ​ ​អាច​វិវត្តន៍​ទៅ​ជំងឺ​ធ្ងន់ធ្ងរ​មាន​ដូចជា​ ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ​មនុស្សចាស់​លើស​ពី​៦​៥​ឆ្នាំ​ ​និង​អ្នកមាន​ជំងឺរ៉ាំរ៉ៃ​ជាដើម​។​

លោក​ ​មានប្រសាសន៍​យ៉ាង​ដូច្នេះ​៖​ ​«​ជំងឺ​ផ្តាសាយ​អាច​មានគ្រោះថ្នាក់​ដល់​អាយុជីវិត​ ​ដល់ស្លាប់​ដោយសារតែ​ការពារ​មិន​យល់​ដឹង​អំពី​ជំងឺ​ផ្តាសាយ​ ​ការ​ព្យាបាល​មិន​ល្អ​ត្រឹមត្រូវ​គឺ​អាច​មានគ្រោះថ្នាក់​ ​ហើយ​ទី​២​ ​គឺ​ទាក់ទង​នឹង​អាកាសធាតុ​តំបន់​ដែល​ត្រជាក់​ក៏​ធ្វើ​ឱ្យ​មាន​បញ្ហា​ទាក់ទង​នឹង​ជំងឺ​នេះ​ធ្ងន់ធ្ងរ​ ​ទី​៣​ ​សម្រាប់​កុមារ​ក្រោម​អាយុ​២​ឆ្នាំ​ ​ហើយនឹង​មនុស្សចាស់​៦​៥​ឆ្នាំ​ឡើង​ទៅ​អាច​មាន​ហា​និ​ភ័យ​ខ្ពស់​ដោយសារ​ប្រព័ន្ធ​ការពារ​របស់​គាត់​មាន​ភាព​ខ្សោយ​ ចឹ​ង​អាច​មាន​បញ្ហា​ទាក់ទង​នឹង​ជំងឺ​ហ្នឹង​ដល់​សុខភាព​របស់​គាត់​រហូតដល់​អាច​ស្លាប់​បាន​។​»​

​លោក​ ​បញ្ជាក់​ថា​ ​«រោគសញ្ញា​ផ្តាសាយ​ធម្មតា​ ​និង​ផ្តាសាយ​ធំ​ ​ជាទូទៅ​សញ្ញា​វា​មាន​ដូចគ្នា​ហៀរសំបោរ​ ​ក​ណ្តា​ស​។​ ​ហើយ​ផ្តាសាយ​ធំ​វា​អាច​មាន​កំដៅ​ចឹ​ង​ ​វា​ធ្វើ​ឱ្យ​គាត់​គ្រុនក្តៅ​ញាក់​ ​ឈឺក្បាល​ ​ឈឺ​ខ្លួន​ ​ឈឺ​ប្រាណ​ ​ឈឺ​សាច់ដុំ​ ​កូនក្មេង​អាច​ឈឺ​រាក​ហើយ​ក្អួត​ ចឹ​ង​វា​ធ្វើ​ឱ្យ​អស់កម្លាំង​ ចឹ​ង​ជំងឺ​ហ្នឹង​វា​ធ្វើទុក្ខ​ចឹ​ង​ ​ដូច​ជំងឺ​យើង​សព្វថ្ងៃ​ដែល​ទាក់ទង​នឹង​កូ​វី​ដ​ចឹ​ង​ ចឹ​ង​វា​ស្រដៀង​ៗ​គ្នា​ ​គ្រាន់តែ​ផ្តាសាយ​ធំ​វា​ខ្លាំង​ជា​ធម្មតា​ ​ជាទូទៅ​យើង​មិនបាច់​ប្រើ​ថ្នាំ​ក៏​​ជាសះស្បើយ​ដែរ​ ​ចួនកាល​ដល់​ធ្ងន់ធ្ងរ​យើង​ប្រើ​ថ្នាំ​ ​ប៉ុន្តែ​ជាទូទៅ​​ ​កា​រញ៉ាំ​ទឹកក្តៅឧណ្ហៗ ​ញ៉ាំ​ម្ហូប​ឱ្យ​បាន​ត្រឹមត្រូវ​វា​ជាសះស្បើយ​រយៈពេល​ត្រឹម​មួយ​ស​ប្តាហ៍ ​កាលណា​លើស​ពី​មួយ​ស​ប្តាហ៍​ឡើង​ទៅ​គួរ​ធ្វើ​ការពិភាក្សា​ពិនិត្យ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​»

លោក​វេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រង្សី​ ​បាន​និយាយ​ថា​៖​ ​អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុនផ្តាសាយ​ ​ងាយ​បំផុត​ ​គឺ​អ្នក​ដែល​នៅ​ជិត​អ្នកជំងឺ​ដែល​មាន​ជំងឺ​ផ្តាសាយ​ធំ​ ​កណ្តាស់​ហៀរសំបោរ​ ​ក្តៅខ្លួន​ ​គឺ​អ្នកនោះ​ឆ្លង​ភ្លាម​ ​ព្រោះ​ជំងឺ​នេះ​ជា​ជំងឺឆ្លង​Virus​ ចឹ​ង​ជំងឺ​ហ្នឹង​វា​អាច​ឆ្លង​លឿន​បំផុត​។​ ​មួយទៀត​ទាក់ទង​នឹង​ហា​និ​ភ័យ​ជំងឺ​រ៉ាំ​រៃ​ ​ដូច​ជំងឺសួត​ ​អ្នកណា​ដែល​មាន​ជំងឺសួត​គឺ​មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​ហា​និ​ភ័យ​ ​ផ្តាសាយ​ធំ​ ​បន្ទាប់មក​ទៀត​មាន​ជំងឺ​តម្រង​នោម​ ​ថ្លើម​ ​បេះដូង​ ​ដាច់​ស​សៃ​ខួរក្បាល​ ​គឺ​ផ្តាសាយ​ធំ​នេះ​មាន​ហា​និ​ភ័យ​ខ្ពស់​ណាស់​។​ ​ទាក់ទង​នឹង​ជំ​ងៃ​អេដស៍​ ​ដែល​ធ្វើ​ឱ្យ​ភាព​ស៊ាំ​ហ្នឹង​វា​កាន់តែ​ចុះ​ ​គឺជា​អ្នក​កាន់តែ​ប្រឈម​មុខជា​ង​គេ​។​ ​ហើយ​អ្នក​ដែល​មានផ្ទៃពោះ​ក៏​ប្រឈម​មុខ​ខ្លាំង​ជាងគេ​ដែរ​ ​អ្នក​ទាំងអស់​នោះ​គឺ​អាច​ប្រឈម​ ​នឹង​ហា​និ​ភ័យ​ជំងឺ​ផ្តាសាយ​ធំ​នេះ​បំផុត​។​

រូបលោកវេជ្ជបណ្ឌិត​ និ​ន​ ​សុខ​រង្សី​ ​នាយក​វេជ្ជសាស្ត្រ​ ​នៃ​មជ្ឈ​មណ្ឌលសុខភាព​សិស្ស​ និ​ន​ ​សុខ​រង្សី

​លោក​ ​បាន​ពន្យល់​ថា​៖​ ​«​សម្រាប់​នៅ​ប្រទេស​យើង​គឺ​ប្រទេស​ក្តៅ​មែន​ ​ប៉ុន្តែ​មិន​អាច​សម្លាប់​មេរោគ​ហ្នឹង​បានទេ​ ​ព្រោះ​Virus​ហ្នឹង​វា​អាច​រស់នៅ​បាន​យូរថ្ងៃ​ ​ហើយ​ជួនកាល​ទៀត​Virus​ហ្នឹង​មិន​អាច​រស់នៅ​បាន​យូរ​ម៉ោង​ដែរ​ ​ហើយ​វាក៏​អាច​រស់នៅ​បាន​យូរ​ដែរ​ ចឹ​ង​វិធី​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​ដែល​អ្នកប្រើប្រាស់​គេ​បាន​រក​ឃើញ​ថា​ ​ចាក់​ថ្នាំបង្ការ​ហ្នឹង​ ​Vaccine​ ​ហ្នឹង​យើង​ទាំងអស់គ្នា​គួរតែ​ចាក់​មួយ​ឆ្នាំ​ម្តងៗ​ ​ដើម្បី​យើង​ចាក់​ការពារ​វា​ ​ហើយ​ក្នុង​ការ​ចាក់ថ្នាំ​ការពារ​ហ្នឹង​វា​មិន​អាច​និយាយ​ថា​មាន​ប្រសិទ្ធ​ភាព​១​០​០​% ​គឺ​គ្មាន​ទេ​ ​ហើយ​តំបន់​ខ្លះ​ក្រោម​៥​០​%​ក៏មាន​ ​ប៉ុន្តែ​យើង​ចាំ​ប​ចា់​ត្រូវតែ​ចាក់​ដើម្បី​យើង​ការពារ​ព្រោះ​ល្អ​បំផុត​ដូច​ខ្ញុំ​បាន​លើកឡើង​ចឹ​ង​គឺ​ទាក់ទង​ជំងឺ​រ៉ាំ​រៃ​ជាដើម​ ​គឺ​អាច​ជួយ​បាន​ច្រើន​ណាស់​។​»​

ទោះ​ជា​យ៉ាងនេះ​ក្តី​ ​លោក​ ​ក៏បាន​ណែនាំ​ ​ថា​អ្នក​ដែល​មិន​អា​ចចាក់​វ៉ាក់សាំង​ការពារ​គ្រុនផ្តាសាយ​ធំ​មាន​ដូចជា​ ​មាន​ប្រតិកម្ម​ជាមួយ​ស៊ុត​ ​ធ្លាប់​មាន​ប្រតិកម្ម​កាលពី​ចាក់​វ៉ាក់សាំង​លើក​មុន​ ​និង​មាន​ជំងឺ​គ្រុនក្តៅ​។​ ​ដោយឡែក​ចំពោះ​អ្នក​ដែល​មាន​អា​កា​រៈ​ក្តៅខ្លួន​លើស​ពី​២​ថ្ងៃ​ ​លោក​ ​ក៏​ផ្តល់​យោបល់​ឱ្យ​ទៅពេទ្យ​ដើម្បី​ពិគ្រោះ​ជំងឺ​ ​ចៀសវាង​វិវត្តន៍​ទៅ​ធ្ងន់ធ្ងរ​។​

​គួរ​ជម្រាប​ជូន​ថា​ ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​តែង​គិត​គូ​ពី​សុខុមាលភាព​លោកគ្រូ​ ​អ្នក​គ្រូ​និង​បុគ្គលិក​គ្រប់ជាន់ថ្នាក់​។​ ​ជារឿយៗ​ ​លោក​ ​តែង​ផ្តល់​វ៉ាក់សាំង​បង្ការ​គ្រុនផ្តាសាយ​ធំ​ដល់​បុគ្គលិករាប់ពាន់នាក់​ដោយ​ឥត​គិតថ្លៃរួចមកហើយ៕​

បុគ្គលិកមកទទួលវ៉ាក់សាំងផ្តាសាយធំ។ រូបភាពផ្តល់ឱ្យ