សុខភាព Dec 28, 2022

ឱសថឈ្មោះ Trajenta បានត្រូវក្រសួងសុខាភិបាល ហាមឃាត់លក់ និងចែកចាយ

image


​ការ​ហាមឃាត់​នេះ​ ​បាន​ត្រូវធ្វើ​ឡើង​ ​ក្រោយ​ពី​ក្រសួងសុខាភិបាល​ ​ពិនិត្យ​ឃើញ​មានការ​ចែកចាយ​ ​និង​លក់​ឱសថ​ ​T​r​a​j​e​n​t​a​ ​គ្មាន​លេខ​បញ្ជិកា​ ​ពី​ក្រសួងសុខាភិបាល​ ​ស្រដៀងនឹង​ឱសថ​ឈ្មោះ​ ​T​r​a​j​e​n​t​a​ ​មាន​លេខ​បញ្ជិកា​ ​CAM​R:05831​P​-13 ​ដែល​ចែកចាយ​ដោយ​ក្រុមហ៊ុន​ ​D​KS​H​(​Cam​bo​d​i​a​) ​L​t​d​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ​ ​ក្រសួងសុខាភិបាល​ ​នឹង​មាន​វិធានការ​តឹងរ៉ឹង​ ​ទៅតាម​ផ្លូវច្បាប់​ ​ចំពោះ​ម្ចាស់​គណនី​ ​ខាងលើ​ ​និង​ជន​ពាក់ព័ន្ធ​ទាំងឡាយ​ណា​ ​ដែល​នាំចូល​ ​ចែកចាយ​ ​ឬ​ផ្សព្វផ្សាយ​ ​លក់​ឱសថ​ ​ឈ្មោះ​ ​T​r​a​j​e​n​t​a​ ​គ្មាន​លេខ​បញ្ជិកា​ ​ទៅ​តាមច្បាប់​ស្ដីពី​ ​វិសោធនកម្ម​ច្បាប់​ ​ស្ដីពី​ការ​គ្រប់គ្រង​ឱសថ​ ​ជាធរមាន​៕