សេដ្ឋកិច្ចជាតិ Feb 23, 2023

CDC អនុម័តគម្រោងថ្មីៗចំនួន ៣ ក្នុងទំហំទឹកប្រាក់ជិត ១៨លានដុល្លារ

image


​បើ​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ក្រុមហ៊ុន​ទាំង​៣​នោះ​រួម​មាន​ ​ក្រុមហ៊ុន​ ​«​P​E​N​G​J​I​A​O (​CAM​BO​D​I​A​) ​INDUSTRIAL​ ​CO​., ​L​T​D​»​ ​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សំរោង​ ​ឃុំ​សូ​ភី​ ​ស្រុក​បាទី​ ​ខេត្ត​តាកែវ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៧​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​៣​.​២​៥​៨​កន្លែង​។​

​ដោយឡែក​ក្រុមហ៊ុន​ ​«​Z​H​ON​G​ S​H​AN​ ​T​E​N​G​ ​F​E​I​ (​CAM​BO​D​I​A​) ​PACKAGING​ ​MATERIAL​ ​CO​., ​L​T​D​»​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស​ម្ភារៈ​វេច​ខ្ចប់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទួល​សំបូរ​ ​ឃុំ​ដំណាក់​រាំង​ ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​៥​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​១​.​០​៧​៦​កន្លែង​។​

​រីឯ​ក្រុមហ៊ុន​ ​«​SS​H​ CB ​SUSTAIN​ABLE​ ​FASHION​ ​CO​., ​L​T​D​»​ ​គម្រោង​បង្កើត​រោងចក្រ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលា​ ​ឃុំ​រលាំង​គ្រើល​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥​,​១​លាន​ដុល្លារ​អាមេរិក​ ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ​២​.​១​៤​៨​កន្លែង​៕