បទយកការណ៍ Oct 13, 2022

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវ៩ចំណុចដើម្បីឈ្នគ្រោះមហន្តរាយ

image

១​- ​បន្ត​រក្សា​ការពារ​ខ្លួន​ ​តាមរយៈ​ការរស់នៅ​ជាមួយ​ភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ ​បន្ត​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​ទាំង​ដូ​ស​មូលដ្ឋាន​និង​ដូ​ស​ជំរុញ​ ​និង​បន្ត​អនុវត្ត​វិធានការ​៣​កុំ​ ​៣​ការពារ​។​
​២​- ​បន្ត​យល់​ដឹង​ពី​គ្រោះ​មហន្តរាយ​ ​បន្ត​យកចិត្តទុកដាក់​ព័ត៌មាន​គ្រោះ​មហន្តរាយ​ ​ព័ត៌មាន​ព្យាករណ៍​ ​និង​ប្រកាស​ព័ត៌​អំពី​ហេតុការណ៍​និង​គ្រោះថ្នាក់​ដែល​អាច​កើតមាន​ដោយ​គ្រោះ​មហន្តរាយ​។​
​៣​- ​ម្ចាស់ការ​ក្នុង​ការ​ធ្វើសកម្មភាព​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ជា​បុគ្គល​និង​គ្រួសារ​ ​តាមរយៈ​ការ​ចែករំលែក​ថវិកា​ចំណាយ​មួយ​ភាគ​តូច​ ​ក្នុង​ការ​កែ​លម្អ​លំនៅឋាន​ ​បន្ទាប់ពី​រងគ្រោះ​មហន្តរាយ​ក្នុង​ករណី​កើតឡើង​ជាយថាហេតុ​។​
​៤​- ​សម្រាប់​វិនិ​យោគិន​ ធុ​រ​ជន​ ​ម្ចាស់​សហគ្រាស​ ​សូម​វិភា​ជ​ទុន​ ​បង្កើត​ប្រព័ន្ធ​ការពារ​គ្រោះថ្នាក់​ការងារ​ ​បណ្ដុះបណ្ដាល​បុគ្គលិក​ ​និយោជិត​ ​កម្មករ​ ឱ្យ​យល់​ដឹង​ពី​គ្រោះ​មហន្តរាយ​ ​វិធីការ​ពារ​ ​និង​ការ​ជម្លៀស​ទៅកាន់​ទី​ទួល​សុវត្ថិភាព​។​
​៥​- ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​ត្រូវ​សម្របសម្រួល​រៀបចំ​គោល​នយោបាយ​ថ្នាក់​ជាតិ​ស្តីពី​កិច្ច​ទទួលខុសត្រូវ​ផ្នែក​សង្គម​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្នែកឯកជន​។​
​៦​- ​ក្រសួង​ ​ស្ថាប័ន​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​ផ្ដល់​ព័ត៌មាន​ឱ្យ​ដឹងមុន​ ​ដើម្បី​ធានា​ថា​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បាន​ទទួល​សេវា​ផ្ដល់​ព័ត៌មាន​និង​វិធានការ​ប្រកាន់យក​ជាមុន​។​
​៧​- ​ក្រសួងសេដ្ឋកិច្ច​ ​ក្រសួង​កសិកម្ម​ ​រួម​ទាំង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​បន្ត​ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​ស្បៀង​បម្រុង​ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​រងគ្រោះ​ ​នឹង​ត្រូវ​បាន​ដោះស្រាយបញ្ហា​សន្តិសុខ​ស្បៀង​។​
​៨​- ​ក្រសួង​ការពារ​ជាតិ​ ​អគ្គ​មេបញ្ជាការ​កង​យុទ្ធ​ពល​ខេ​រ​ភូមិន្ទ​ ​ត្រូវ​បន្ត​សហការ​ជាមួយ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​ពង្រីក​និង​ពង្រឹង​សមត្ថភាព​កង​ប្រតិបត្តិការ​រុករក​និង​សង្គ្រោះ​ឱ្យ​ទាន់ពេល​វេលា​លើ​គ្រប់មុខ​សញ្ញា​។​
​៩​- ​ក្រសួង​ស្ថាប័ន​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ​ត្រូវ​ត្រួតពិនិត្យ​និង​រៀបចំផែនការ​ក្នុង​ការ​ត្រៀម​បម្រុង​ទុកមុន​នូវ​ធនធាន​មធ្យោបាយ​ ​ធនធាន​ស​ម្ភារៈ ​ក្នុង​ការ​ជួយសង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​៕​
​អត្ថបទ​៖​ ​រតនៈ​