ព័ត៌មានអន្តរជាតិ Feb 23, 2023

ប្រមុខអង្គការសហប្រជាជាតិ ថ្កោលទោសការឈ្លានពាននៅអ៊ុយក្រែន មុនគម្រប់ខួប១ឆ្នាំ

image

ប្រភពរូបភាព៖ BBC

​យោង​តាម​សារ​ព័ត៌មាន​ BBC ​កិច្ចប្រជុំ​កំពុង​ពិភាក្សាគ្នា​អំពី​ចលនា​គាំទ្រ​របស់​អ៊ុយ​ក្រែ​ន​ ​និង​ស​ម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ​ដែល​ទាមទារ​ឱ្យរុស្ស៊ី​ដកខ្លួន​ចេញ​ជាបន្ទាន់​ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ​ហើយ​អ៊ុយ​ក្រែ​ន​សង្ឃឹម​ថា​ ​តាមរយៈ​ការ​គាំទ្រ​របស់​បណ្តា​ប្រទេស​នានា​ ​វា​នឹង​បង្ហាញ​ពី​សាមគ្គីភាព​។​

​នៅ​ក្នុង​មហាសន្និបាត​ ​លោក​ ​Gut​err​e​s ​បាន​លើកឡើង​យ៉ាង​ដូច្នេះ​ ​«​ការឈ្លានពាន​នោះ​ ​គឺជា​ការ​គំរាមកំហែង​ដល់​សតិសម្បជញ្ញៈ​របស់យើង​។​ ​វា​គឺជា​ការរំលោភ​លើ​ធម្មនុញ្ញ​របស់​អង្គការសហប្រជាជាតិ​ ​និង​ច្បាប់អន្តរជាតិ​»​ ​ហើយ​ផលវិបាក​ដែល​អាច​កើតមាន​ ​គឺជា​គ្រោះថ្នាក់​សម្រាប់​ពេល​បច្ចុប្បន្ន​។​

​បើ​តាម​ប្រមុខ​អង្គការសហប្រជាជាតិ​រូប​នេះ​ ​ស​ង្រ្គា​ម​កំពុង​ជំរុញ​អស្ថិរភាព​ក្នុង​តំបន់​ ​និង​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង​ ​រួម​ទាំង​ការ​បែកបាក់​ជាស​កល​ ​ខណៈ​ការ​គំរាមកំហែង​ដោយចេតនា​ក្នុង​ការ​ប្រើ​អាវុធ​នុយ​ក្លេអ៊ែ​រ​ ​ក៏​ត្រូវ​បាន​លើកឡើង​ផង​ដែរ​។​

​លោក​បាន​បន្ត​ថា​ ​«​វា​ជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ការ​ដើរចេញ​ពី​មាត់​ជ្រោះ​។​ ​ភាព​សុខ​ស្រួល​ ​នឹង​ធ្វើ​ឱ្យ​វិបត្តិ​កាន់តែ​ស៊ី​ជម្រៅ​»​ ​ហើយ​ ​«​សង្គ្រាម​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ​។​ ​សង្គ្រាម​គឺជា​បញ្ហា​។​ ​ប្រជាជន​នៅ​អ៊ុយ​ក្រែ​ន​កំពុង​រងទុក្ខ​យ៉ាង​ខ្លាំង​។​ ​អ៊ុយ​ក្រែ​ន​ រុស្ស៊ី ​និង​ប្រជាជន​ ​ត្រូវការ​សន្តិភាព​»​។​

​នៅ​ក្នុង​មហាសន្និបាត​ ​ប្រទេស​ចំនួន​៦​០​ ​បាន​ចូលរួម​រក​ដំណោះស្រាយ​ដែល​សង្កត់ធ្ងន់​លើ​ ​«​តម្រូវ​ការ​ដើម្បី​ឈាន​ដល់ទៅ​រក​សន្តិភាព​ដ៏​ទូលំទូលាយ​ ​យុត្តិធម៌​ ​និង​យូរអង្វែង​នៅ​ក្នុង​អ៊ុយ​ក្រែ​ន​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ស្របតាម​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​»​។​

​ចាប់តាំង​ពី​ការ​ចាប់ផ្តើម​នៃ​ស​ង្រ្គា​ម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​ជនស៊ីវិល​យ៉ាងហោចណាស់​៧​ ​១​៩​៩​នាក់​ ​ត្រូវ​បាន​រាយការណ៍​ថា​ ​បាន​ស្លាប់​ ​និង​រាប់ពាន់​នាក់​ផ្សេងទៀត​បាន​រង​របួស​ ​ខណៈ​ទាហាន​របស់​ពួកគេ​យ៉ាងហោចណាស់​១​០​០​ ​០​០​០​នាក់​បាន​ស្លាប់​ ​ឬ​រង​របួស​។​ ​មិនតែប៉ុណ្ណោះ​ ​មនុស្សជា​ង​១​៣​លាន​នាក់​ ​ក៏​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន​ទៅបរទេស​ ​ឬ​ផ្លាស់​ទីលំនៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ផង​ដែរ​។​ ​នេះ​យោង​តាម​ការ​ប៉ាន់ប្រមាណ​របស់​អង្គការសហប្រជាជាតិ​៕​