នូវែលហ្សេឡង់ ឱ្យប្រាក់ពលរដ្ឋមានចំណូលទាបទិញរថយន្តថ្មី ដើម្បីចូលរួមកាត់បន្ថយឧស្ម័នពុលក្នុងបរិយាកាស
រដ្ឋាភិបាលប្រទេសនូវែលហ្សេឡង់ គ្រោងនឹងផ្តល់ថវិកាដល់គ្រួសារដែលមានប្រាក់ចំណូលទាប ដើម្បីឱ្យពួកគេផ្លាស់ប្តូររថយន្តចាស់ៗមកប្រើរថយន្តហាយប្រ៊ីដឬរថយន្តអគ្គិសនីថ្មីនិងទំនើប ក្នុងគោលបំណងជួយកាត់បន្ថយការបំភាយឧស្ម័នពុលទៅកាន់បរិយាកាស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។