1.អ្នក​ឧកញ៉ា គួច ម៉េងលី៖ «មិន​ចង់​ឱ្យ​កូន​បាក់​ទឹក​ចិត្ត និង​រៀន​ចាញ់ប្រៀប​គេ គួរ​ឱ្យ​ពួកគេ​ចូល​សាលា​ពី​អាយុ ៣ ឆ្នាំ 2.កម្ពុជា ទទួល​ជំនួយ​បន្ថែម​ពី​អាល្លឺម៉ង់​ជាង ៣០ លាន​ដុល្លារ សម្រាប់​ដោះ​ស្រាយ​បញ្ហា​អគ្គិសនី​តាម​ជនបទ 3.កម្ពុជា​គ្រោង​ប្រើ​រថយន្ត​អគ្គិសនី​ឱ្យ​បាន ៤០ ភាគរយ​នៅ​ឆ្នាំ ២០៥០  ដើម្បី​ជួយ​កាត់បន្ថយ​​ឧស្ម័ន​កាបូន​ឱ្យ​នៅ​កម្រិត​សូន្យ  4.យុវវ័យ​ខ្មែរ​គួរ​ច្នៃ​បណ្តាញ​សង្គម​រក​ចំណូល​និង​អភិវឌ្ឍសមត្ថភាព ជាជាង​ចំណាយពេល​ឥត​ប្រយោជន៍ 5.ប្រេង​ឡើង​ថ្លៃ​ឥតឈប់ ពលរដ្ឋ​អាមេរិក​ត្រូវ​បង្កើន​ចំណាយ​ខ្ទង់ ៥ ០០០ ដុល្លារ​មួយ​ឆ្នាំ

វប្បធម៌


តាម​ពិត​គេ​រាប់​ចំនួន​ភ្ញៀវ​ទេសចរ​ដើរ​លេង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ តាម​វិធី​នេះ

ខេត្ត​ធំៗ​ជា​ច្រើន ពិសេស​ខេត្ត​បាត់ដំបង បាន​កើប​ភ្ញៀវទេសចរ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ទើប​កន្លង​ផុត​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ តែ​ពលរដ្ឋ​ជា​ច្រើន​ងឿង​ឆ្ងល់​ថា​មន្ទីរទេសចរ​តាម​ខេត្ត​នីមួយៗ​រាប់​ចំនួន​ភ្ញៀវទេសចរ​ដោយ​របៀប​​ណា​។ 

ដើម្បី​ស្រាយ​ចម្ងល់​លើ​ការ​រាប់​ចំនួន​ភ្ញៀវទេសចរ​នេះ លោក នូ ថា អនុប្រធាន​មន្ទីរទេសចរ​ខេត្ត​បាត់ដំបង បាន​ពន្យល់​ប្រាប់ MJQTV ថា នៅ​តាម​រមណីយដ្ឋាន​នីមួយៗ តែងតែ​មាន​មន្រ្តី​ទេសចរណ៍​និង​អាជ្ញាធរ​ប្រចាំ​ការ​សហការ​ជាមួយ​ម្ចាស់​រមណីយដ្ឋាន ដើម្បី​យក​ទិន្នន័យ​ចំនួន​អ្នក​ទេសចរ​ដែល​ទៅ​ដើរ​លេង​កម្សាន្ត។ នៅ​តាម​តំបន់​រមណីយដ្ឋាន អាជ្ញាធរ​រាប់​ចំនួន​ម៉ូតូ​គុណ​នឹង​ចំនួន​មនុស្ស ដោយ​ក្នុង​មួយ​ម៉ូតូ គេ​គិត​ចំនួន​មនុស្ស​ជា​មធ្យម ២ នាក់ ឯ​រថយន្ត​ប្រហែល ៤ ឬ ៥ នាក់។ 

លោក នូ ថា បន្ត​ថា បើ​នៅ​ក្នុង​ក្រុង​វិញ មន្រ្តី​ជំនាញ​មើល​ទៅ​លើ​ស្ថានភាព​មនុស្ស​ណែន​ណាន់តាន់តាប់​ប៉ុណ្ណា បន្ទាប់​មក​នឹង​គិត​ជា​ការ៉េ ដោយ​ក្នុង​មួយ​ការ៉េ គេ​រាប់​ចំនួន​មនុស្ស​ប្រមាណ ៤-៥ នាក់ ឬ​អាច​ឡើង​ដល់ ៦ នាក់​តាម​ជាក់ស្តែង។ 

សម្រាប់​រមណីយដ្ឋាន​ដែល​នៅ​ឆ្ងាយៗ​ពី​ក្រុង​ចម្ងាយ​ប្រមាណ ១០០ គីឡូម៉ែត្រ​ឡើង ម្ចាស់​រមណីយដ្ឋាន​ត្រូវ​សហការ​ផ្ញើ​រូប​ភាព​ដល់​អាជ្ញាធរ​និង​ផ្តល់​ទិន្នន័យ​ភ្ញៀវទេសចរ​ចាំបាច់​ផ្សេង​ទៀត ដើម្បី​ឱ្យ​មន្រ្តី​ជំនាញ​សិក្សា​និង​ប៉ាន់ស្មាន​ចំនួន​ទៅ​តាម​និតិវិធី។ 

ពាក់ព័ន្ធ​រឿង​ការ​រាប់​ចំនួន​ភ្ញៀវ​ទេសចរ​នេះ  អនុប្រធាន​មន្ទីរទេសចរ​ខេត្ត​បាត់ដំបង បញ្ជាក់​ថា ភាព​ត្រឹមត្រូវ​នៃ​តួលេខ​ដែល​រាប់​នោះ អាច​មាន​សុក្រឹត្យភាព​ប្រហែល ៨៥-៩០ ភាគរយ។ 

យ៉ាង​ណា​មិញ មន្រ្តី​ដដែល​បាន​ថ្លែង​អំណរគុណ​ចំពោះ​ភ្ញៀវទេសច​ដែល​បាន​មក​ទស្សនា​ខេត្ត​បាត់ដំបង​ក៏​ដូចជា​បណ្តា​ខេត្ត​ដទៃ ពិសេស​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​បាន​លះបង់​បំពេញ​ការងារ​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជូន​ពលរដ្ឋ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​មាន​សុទិដ្ឋិនិយម​ថា ការ​ដើរ​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​របស់​ពលរដ្ឋ ជា​សញ្ញា​វិជ្ជមាន​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ប្រទេស​ឡើង​វិញ ពិសេស​វិស័យ​ទេសចរណ៍​បាន​ងើប​ឡើង​វិញ​បណ្តើរៗ៕ 


Image

មូលហេតុ​ខេត្ត​កំពង់ចាម​បាន​ចំណូល​ពី​ភ្ញៀវទេសចរ​ច្រើន​ជាង​គេ ពេល​ចូល​ឆ្នាំ​ខ្មែរ

Image

តាម​ពិត​គេ​រាប់​ចំនួន​ភ្ញៀវ​ទេសចរ​ដើរ​លេង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ តាម​វិធី​នេះ

Image

ខេត្ត​បាត់ដំបង​ស្ថិត​នៅ​កំពូល​តារាង មាន​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត​ច្រើន​ជាង​គេ​ពេល​ចូល​ឆ្នាំ​ខ្មែរ

Image

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន

Image

វិចិត្រកររចនារូបសំណាក «ព្រះថោងនាងនាគ» ប្រើពេលជាង ២ ឆ្នាំ ទើបសាងសង់រួចរាល់ទាំងនៅខ្មែរនិងចិន