រូបភាព៖ ក្រសួងទេសចរណ៍
របាយការណ៍ បញ្ជាក់ថា ភ្ញៀវទេសចរផ្ទៃក្នុងរួមមាន ទេសចរជាតិប្រមាណ ១៣,៩៣ លាននាក់ កើនឡើង ១៩៩% និងទេសចរបរទេសប្រមាណ ១,៨៨ លាននាក់ កើនឡើង ៥៧២%។
ក្នុងនោះជើងហោះហើរអន្តរជាតិចូលសរុបមានចំនួន ១០.៩៣៨ ជើង (ឆ្នាំ២០២១ មាន ២.១៣៩ ជើង)រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN) មានចំនួន ៨.៧៤០ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP)មាន ១.៧៣៨ ជើង អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS)មាន ៤៦០ ជើង។
ដោយឡែក ភ្ញៀវទេសចរលំដាប់កំពូលទាំង ១០ប្រទេស (Top 10) មកទស្សនាកម្ពុជា រួមមានថៃ ៨៥៣.៣៧៦នាក់, វៀតណាម ៤៦៣.៩៩៥នាក់, ចិន ១០៦.៨៧៥នាក់, សហរដ្ឋអាមេរិក ៩៣.៣៨៦នាក់, ឡាវ ៩២.៦០៩នាក់, ឥណ្ឌូនេស៊ី ៧៥.៦៥៣នាក់, កូរ៉េ ៦៤.០៤០នាក់, បារាំង ៥៦.៥០៩នាក់, ម៉ាឡេស៊ី ៥៣.១២៣នាក់, និងអង់គ្លេស ៤៤.១២៣នាក់៕