បន្ទាប់ពីបានសិក្សា និងបានឃើញតម្រូវការពីភាពខ្វះខាតរបស់សិស្សានុសិស្ស ដែលភាគច្រើនមកពីគ្រួសារមានជីវភាពខ្សត់ខ្សោយ ខ្វះសម្លៀកបំពាក់ ខ្វះសម្ភារសិក្សា ស្ថិតក្នុងសាលាបឋមសិក្សាអូរថ្មខ៣ ដែលមានសិស្សចំនួន៨៤នាក់ នៅក្នុងភូមិអូរត្រជាក់ចិត្ត ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ មូលនិធិ ម៉េងលី ជេ. គួច សហការសប្រមសម្រួលជាមួយក្រុមប្រឹក្សាសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងគណៈកម្មការ បានរៀបចំកម្មវិធីសប្បុរសធម៌ចែកអំណោយជាសម្ភារសិក្សា និងនំចំណីអាហារចំនួន៨៧កញ្ចប់ទៅដល់សិស្សានុសិស្ស ព្រមទាំងឧបត្ថម្ភជាសម្ភារៈដល់សាលាដូចជា ក្ដាខៀន៤ និងម៉ាស៊ីនព្រីន១គ្រឿង សម្រាប់ប្រើប្រាស់ ដោយសរុបជាថវិកាអស់ចំនួនជាង១ពាន់ដុល្លារសហរដ្ឋអាមេរិក។