ក្រុមអ្នកព្យាករអាកាសធាតុ បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាមានពី ២០-២២ អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤អង្សាសេ និងអាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣អង្សាសេ នៅវេលាព្រឹក និងយប់។
ចំពោះ តំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ ខណៈនៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ៣-៤ អង្សាសេ នៅវេលាព្រឹក និងយប់លាយឡំនឹងខ្យល់បក់ ក្នុងកម្រិតមធ្យម។
ដោយឡែកតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ និងអាចមានភ្លៀងធ្លាក់តិចតួចផងដែរ៕