សង្គម Nov 13, 2024

ក្រសួងសុខាភិបាលប្រកាសណែនាំពីវិធានការបង្ការនិងការពារសុខភាពក្នុងអំឡុងពេលបុណ្យអុំទូក

image

ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនព័ត៌មានថ្មីមួយ ស្ដីពី វិធានការការពារសុខភាពក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅចាប់បីថ្ងៃទី១៤ ដល់ថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការប្រកាសណែនាំឱ្យប្រជាពលរដ្ឋបង្ការ និងការពារសុខភាពនេះ ដោយសារនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ នឹងមានប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្តច្រើន ដូច្នេះក្រសួងចាំបាច់ក្រើនរម្លឹកដល់សាធារណជនទាំងអស់ ឱ្យចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថាហេតុណាមួយ។

សូមអានវិធានការណែនាំលម្អិតនៅក្នុងសេចក្ដីជូនព័ត៌មានខាងក្រោម៖