ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមដាច់ខាតទៅដល់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ឬសាលារៀនរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ មិនឱ្យប្រមូលថវិកាពីសិស្សានុសិស្ស ឬមាតាបិតា ក៏ដូចជាអាណាព្យាបាល ក្នុងរូបភាពដើម្បីកៀរគរថវិកាពីសប្បុរសជនយកមកគាំទ្របន្ថែមដល់ដំណើរការសាលារៀន។
ការប្រកាសហាមឃាត់បែបនេះរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយសារកាលពីពេលថ្មីៗនេះមានការលើកឡើងរបស់សារព័ត៌មានមួយចំនួន ជុំវិញករណីការស្នើឱ្យមាតាបិតា អ្នកអាណាព្យាបាលសិស្សចូលរួមថវិកាសម្រាប់គាំាំទ្របន្ថែមលើដំណើរការសាលារៀន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅរាជធានីភ្នំពេញ ដូចជាការចូលរួមបង់ថ្លៃទឹក ភ្លើង សំរាម ក្នុងមួយឆ្នាំសិក្សាប្រមាណពី១ម៉ឺន ទៅ៣ម៉ឺនរៀល។
ជុំវិញព័ត៌មានលម្អិតសូមអានសេចក្ដីបំភ្លឺរបស់ក្រសួងអប់រំ យុវជន និងកីឡាខាងក្រោមនេះ៖