អប់រំ Feb 03, 2025

ក្រសួងអប់រំប្រកាសរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញ

image

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសថា ក្រសួងនឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសឡើងវិញ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ នេះបើយោងតាមការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ និងលិខិតជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

គួររម្លឹកជូនថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតមួយច្បាប់ជូនដំណឹងទៅកាន់ប្រធានមន្ទីរអប់រំ រាជធានី-ខេត្តទូទាំងប្រទេស សម្រេចឱ្យផ្អាកការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ ប៉ុន្តែក្រសួងលើកទឹកចិត្តឱ្យបណ្តារាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ ប្រចាំរាជធានី-ខេត្ត ដោយខ្លួនឯង៕

អត្ថបទដោយ៖ យឺន សីហ